កាលពីពេលថ្មីៗនេះ Femen, ក្រុមស្ត្រីតវ៉ាប្រឆាំងដ៏ល្បីឈ្មោះ បានបន្តសកម្មភាពរបស់ខ្លួន។ពួកគេបានធ្វើការដោះអាវ បង្អួត សុដន់នៅពីមុខរូបចម្លាក់ Milo ឯសារមន្ទីរ Lourve ប្រទេសបារាំង។ គោលបំណងរបស់ពួកគេគឺ ការពារជនរងគ្រោះដោយការរំលូតកូន ប្រឆាំងអំពើហិង្សានិងការចាប់រំលោភ។
សកម្មភាព Femen ប្រឆាំងការចាប់រំលោភ
ក្រុមស្ត្រីប្រឆាំងទាំងនោះបានឲ្យដឹងថា: “ពួកខ្ញុំនៅទីនេះដើម្បីការពារជនរងគ្រោះដែលត្រូវគេចាប់រំលោភ ហើយពួកខ្ញុំជ្រើសយករូបចម្លាក់ Milo ដែលមិនមានដៃ គឺចង់បង្ហាញពីកំលាំងទន់ខ្សោយងាយនឹងរងគ្រោះរបស់ស្ត្រីភេទ។ ការប្រឆាំងតវ៉ានេះ បានធ្វើឡើងក្នុងកាលៈទេសៈដ៏រំជើបរំជួលមួយស្តីពីករណីចាប់រំលោភនៅ Tunisia ដែលក្នុងនោះមានស្ត្រីម្នាក់ត្រូវបានប៉ូលិសមួយក្រុមចាប់រំលោភនៅក្នុងប្រទេសនេះ៕
ដោយ៖ សិលាប្រភព៖ k14