ថ្មីៗនេះ តារាសំដែងដ៏ស្រស់សង្ហា Lee Min Ho បានបញ្ចេញវីដេអូចំរៀងថ្មីមួយ ដោយមិនបានជូនដំណឹង ឬផ្តល់ព័ត៌មានអ្វី ដល់អ្នកគាំទ្ររបស់លោក ជាមុនឡើយ ធ្វើអោយទស្សនិកជន និងអ្នកគាំទ្ររបស់លោក ភ្ញាក់ផ្អើលជាខ្លាំង ។
កាលពីខែមុន Lee Min Ho បានបញ្ចេញ Album ចំរៀងថ្មីមួយឈ្មោះថា My Everything តែវាគ្រាន់តែជាកាដូ ទីមួយប៉ុណ្ណោះសំរាប់អ្នកគាំទ្រ របស់លោក ។ ថ្ងៃនេះ Lee Min Ho បានបញ្ចេញវីដេអូចំរៀងថ្មី ដែលបានដកស្រង់ចេញពី Album My Everything ដែលមានចំណងជើងថា LoveMotion ។
ដើម្បីអបអរសាទរ ក្នុងការគំរប់ខួប ៧ ឆ្នាំរបស់ Lee Min Ho ចូលក្នុងពិភពសិល្បះ លោកបានមានគំនិតបញ្ចេញជា Album My Everything នេះឡើងឃើញថា កំលោះសង្ហាម្នាក់នេះ មិនត្រឹមតែសំដែងបានល្អនោះទេ សូម្បីតែច្រៀងក៏ពិរោះដែរ ពិតជាមនុសមានទេពកោសល្យមែន ។ តោះទៅទស្សនាទាំងអស់គ្នាទៅមើល ៕
ដោយ ៖ លីលីប្រភព ៖ youtube