ការបូកសរុបប្រាក់ចំណូល តាមដានខ្ទង់ចំណាយតូចធំ សន្និដ្ឋានប្រាក់ចំណាយខុសប្រក្រតី ដើម្បីបង្កើតជាបញ្ជីចំណូលចំណាយ នឹងជួយឱ្យអ្នកអាចគ្រប់គ្រងប្រាក់ ដោយមិនឱ្យខ្ទង់ចំណាយ កើនលើសពីខ្ទង់ចំណូល ក្នុងបំណងឆ្ពោះទៅរកភាពមានបាន។

១. ប្រាក់ចំណូលសរុបរបស់គ្រួសារដើម្បីសេដ្ឋកិច្ចគ្រួសារប្រកបដោយភាពល្អប្រសើរ ការងារដំបូងដែលត្រូវធ្វើ គឺគិតគូរអំពីប្រាក់ចំណូលសរុបរបស់គ្រួសារ បន្ទាប់ពីបានបង់ពន្ធ (ប្រសិនមាន)។ ប្រសិនប្រាក់ចំណូលរបស់គ្រួសារ អាស្រ័យទៅលើពេលវេលានៃការបំពេញការងារ ចូរបូកប្រាក់ចំណូលប៉ុន្មានខែចុងក្រោយ រួចចែករកមធ្យមភាគ។ ប៉ុន្ដែ អ្នកក៏មិនត្រូវបូករួមទាំងប្រាក់ចំណូលដែលអ្នក មិនប្រាកដថានឹងទទួលបាន ដូចជាប្រាក់រង្វាន់ចុងឆ្នាំជាដើម។២. តាមដានប្រាក់ចំណាយប្រចាំខែ
ចូរបង្កើតបញ្ជីមួយ ស្ដីអំពីប្រាក់ចំណាយជាប្រចាំ ដូចជាថ្លៃជួលផ្ទះ ធានារ៉ាបរង ថែទាំកូន សាំង ទូរស័ព្ទ ឬអ៊ីនធឺរណិត។ អ្នកក៏មិនត្រូវភ្លេចបូកទាំងប្រាក់ចំណាយតូចតាច ជារៀងរាល់ថ្ងៃ។ បន្ទាប់មក ចូរកុំទុកឱ្យការចំណាយ កើនឡើងលើសពីប្រាក់ចំណូល។៣. ប្រាក់ចំណាយខុសប្រក្រតី
បណ្ដាខ្ទង់ចំណាយដែលខុសប្រក្រតី វាកម្រនឹងកើតឡើងញឹកញាប់ ប៉ុន្ដែ វាក៏អាចបំផ្លាញបញ្ជីចំណាយរបស់អ្នក។ ខ្ទង់ចំណាយទាំងនេះ រួមមានដូចជា អំណោយជូនគ្រូរបស់កូនជាដើម។ ដូច្នេះ ចូរកត់ត្រាវាចូលទៅក្នុងខ្ទង់ចំណាយរបស់អ្នក។៤. កាត់បន្ថយ ខ្ទង់ចំណាយដែលមិនចាំបាច់
ប្រសិនអ្នកកំពុងតែមានខ្ទង់ចំណាយ ហួសពីខ្ទង់ចំណូល នោះការធ្វើបញ្ជីចំណូលចំណាយ នឹងជួយឱ្យអ្នកដឹងថា ខ្ទង់ចំណាយណាមួយ ដែលមិនសមហេតុផល មិនមានការចាំបាច់ ដូច្នេះ អ្នកអាចបញ្ឈប់ចំណាយប្រាក់ទៅលើខ្ទង់ទាំងនេះ ឬយ៉ាងហោច ក៏អាចកាត់បន្ថយ តាមដែលអាចធ្វើទៅបាន។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ CNN