យោងតាមប្រភពព័ត៌មាន ពីគេហទំព័រ Lollipop បានឲ្យដឹងថា ពេលនេះតារាចម្រៀងប្រុស វ័យក្មេងជនជាតិ កាណាដា អាយុ ១៩ឆ្នាំ Justin Bieber កំពុងតែត្រូវប៉ូលីសធ្វើការ ស៊ើបអង្កេតពីបទបង្ករបួសស្នាម ដល់អ្នកជិតខាងនៅ Calabasas ក្នុងរដ្ឋ California កាលពីព្រឹកថ្ងៃអង្គារ ម្សិលមិញនេះ។

ប្រភពព័ត៌មានមួយបានឲ្យគេហទំព័រ website TMZ ថា “ម្ចាស់បទ “Beauty And A Beat” នេះ ដំបូងឡើយលោក មានជម្លោះពាក្យសម្តីជាមួយនឹងអ្នកជិតខាងប្រុសម្នាក់ កាលពីព្រឺកថ្ងៃអង្គារ ប៉ុន្តែភ្លាមៗស្រាប់តែ Justin Bieber បានទៅវាយបុរសម្នាក់នោះតែម្តង ប៉ុន្តែប្រភពព័ត៌មាន ដែលជិតសិ្នទ្ធរបស់ Justin Bieber បានចេញមុខបដិសេធពាក្យ ចោទប្រកាន់ទាំងនោះ ដោយប្រាប់ថា បុរសម្នាក់នោះបានមកផ្ទះរបស់ Justin ហើយស្រែកដាក់ឲ្យលោកទៀតផង តែមិនមានការវាយគ្នានោះទេ។

Justin Bieber ក៏បានបដិសេធដែរថា លោកពិតជាមិនបានវាយអ្នកជិតខាងនោះទេ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ករណីនេះកំពុងតែស្ថិតនៅក្នុងការ ស៊ើបអង្កេតរបស់ប៉ូលីសដែរ៕

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល