មិនគួរអោយជឿ ៖  បើយោងតាមការដកស្រង់អត្ថបទ ​ ដែលទើបតែបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានប្លែកបរទេស បានបញ្ជាក់អោយដឹងថា ស្រ្តីជនជាតិចិនម្នាក់ បែរជាទទួលបានមាស ទម្ងន់ ១,៧  គីឡូក្រាម តម្លៃប្រមាណជាង ១  សែនដុល្លារទៅវិញ  ជំនួសអោយការទទួលបានជណ្តើរ បន្ទាប់ពីនាងបានកុម្មង់ទិញ តាមប្រព័ន្ធអនឡាញ។

width=453

គួរបញ្ជាក់ផងដែរថា  ស្រ្តីជនជាតិចិនរូបនោះ  មានឈ្មោះថា  Ms  Yang វ័យ ៣៤ ឆ្នាំ។   ដើមឡើយ នាងភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលទទួលបាន កញ្ចប់ពីរទៅបីកញ្ចប់ ដោយនៅក្នុងនោះ មានសុទ្ធតែមាស ជាគ្រឿងអលង្ការ ខ្សែក និង ជញ្ជៀនជាដើម។

យ៉ាងណាមិញ ទន្ទឹមនឹងមានសេចក្តីទៀងត្រង់ក្នុងខ្លួន Ms Yang ក៏បានផ្តល់ជាព័ត៌មានដល់ភ្នាក់ងារមានសមត្តកិច្ច បន្ទាប់ពីមានការយល់ច្រឡំ ពីក្រុមហ៊ុនទិញសម្ភារៈអនឡាញ Shen-zhen factory online ៕

width=445

ដោយ ៖ ពិសីប្រភព ៖ singapourseen