នាពេលថ្មីៗ នេះ Jusitn Bieber នឹង Selena Gomez បានលេចឭពាក្យចចាមអារាម ដែលថាទំនាក់ទំនងរបស់ពួកគេ មានភាពរកាំរកូសនឹងគ្នា​  តែអ្វីដែលជាការនិយាយតៗគ្នានេះ ត្រូវបានកន្លងផុតទៅ កាល 2 ទៅ 3 សប្តាហ៍មុននេះ  ប៉ុន្តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា តារាចម្រៀង Rap គឺលោក  Timbaland  នាពេលថ្មីៗនេះ បែរជាបង្ហើបប្រាប់នូវគំរោងរៀបការរបស់  Justin  ជាមួយនឹង Selena ទៅវិញ។

width=493

តារាចម្រៀង Rap រូបនេះបានបង្ហើបប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន E! Online ថា គាត់បានមានគំរោងនឹងទៅច្រៀង  ក៏ដូចជាធ្វើការសម្តែងនៅក្នុងកម្មវិធីរៀបការរបស់  Justin  ដែលគេនឹងធ្វើការរៀបការជាមួយនឹង Selena Gomez ជាក់ជាមិនខាន។

គួររំឮកផងដែរថា តារាចម្រៀង  Rap  រូបនេះគឺលោក  Timbaland ខួរក្បាលរបស់លោកពោរពេញទៅដោយកម្មវិធីរៀបអាពាហ៍ពិពាហ៍  ក៏ដោយសារតែលោកទើបតែ ចូលរួមកម្មវិធីភ្ជាប់ពាក្យរបស់ប្អូនប្រុសលោកផ្ទាល់គឺលោក​ Justin Timberlake ភ្ជាប់ពាក្យជាមួយនឹង Jessica Biel ។

width=492

តែអ្វីដែលជាការដែលលើកឡើងក៏ដូចជាបង្ហើបប្រាប់ថា Justin នឹងធ្វើការរៀបការជាមួយ Selena Gomez  នោះមិនទាន់ ច្បាស់ការណ៍នៅឡើយទេ  យ៉ាងណាៗនោះ  មានតែនាំគ្នាតាមដានប្រភពសារព័ត៌មានដែលធ្វើការតាមដានយ៉ាងកៀកកិតជុំវិញទំនាក់ទំនងស្នេហាមួយគូរនេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ entertainmentwise