ដោយសារតែជានិស្សិតឆ្នើមផ្នែកភាសាកូរ៉េ នៅសាកលវិទ្យាល័យ Tsinghua ក្រុង ប៉េកាំងប្រទេសចិន និស្សិតស្រីដ៏ស្រស់ស្អាតរូបនេះ ត្រូវបានគេអនុញ្ញាត ឱ្យទទួលតំណែងជាគ្រូបង្រៀននៅសាលានេះ។ ប្រការដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គ្រូស្រីស្រស់ស្អាត បានធ្វើឱ្យកក្រើកពេញអ៊ីនធើរណែតនៅចិន ដោយសារតែការស្លៀក ប៊ីគីនី ចូលបង្រៀន។នៅក្នុងឈុតសិចស៊ី គ្រូស្រីនេះបានបង្ហាញនូវការសប្បាយរីករាយ និងហាក់ដូចមិនមានការខ្មាសអៀនអ្វីសោះ ខណៈដែលសិស្សជាច្រើនបានសួរ និងសើច។ប្រការខាងលើនេះ បានធ្វើឱ្យមានមតិផ្ទុយគ្នាជាច្រើន ហើយបើទោះជាមានការសរសើរចំពោះរូបរាងស្រឡូន និងសម្រស់ស្រស់ត្រកាល ប៉ុន្ដែគ្រូស្រីរូបនេះក៏ ត្រូវបានគេរិះគន់យ៉ាងច្រើនផងដែរ។ យ៉ាងណាក្ដី គ្រូបង្រៀនស្រីនេះ បានបកស្រាយថា ការធ្វើបែបនេះ គឺក្នុងបំណងទាក់ទាញការយកចិត្តទុកដាក់ របស់សិស្សមកលើក្ដារខៀន ចៀសវាងការជជែកគ្នានៅខាងក្រោយ ដោយមិនបានដឹងពីអ្វីដែលគ្រូកំពុងពន្យល់។