Lee Jones ដោយសារតែមានជំងឺចម្លែកបណ្ដាលអោយគេមិនអាចទទួលទានអាហារដែលជាបន្លែបាន។ ក្មេងប្រុសអាយុ ១៥ ឆ្នាំរូបនេះរស់នៅក្នុងសង្កាត់ Croydon ភាគខាងត្បូងទីក្រុង Londonប្រទេសអង់គ្លេស ដែលបានទទួលរងគ្រោះព្រោះជំងឺចម្លែកដែលធ្វើអោយក្រពះរបស់គេមិនអាចនឹងទទួលយកអាហារជាបន្លែបាន ហើយដើម្បីរស់គេមានវិធីតែមួយគត់គឺហូបតែសាច់នឹងចំណីអាហារដែលធ្វើអោយធាត់តែប៉ុណ្ណោះ។ អាហារប្រចាំពេលរបស់គេជារៀងរាល់ពេលមានដូចជា សាច់ក្រកនំ Sandwich ក៏ដូចជាសាច់ជ្រូកបីជាន់ដែលគេត្រូវហូបវាជារៀងរាល់ថ្ងៃ។/ដោយសារតែក្រពះរបស់គេមិនអាចទទួលយកជាតិស្កលើកកម្រិតបានទើបបណ្ដាលអោយគេមិនអាចនឹងទទួលទានអាហារដែលមានជាតិស្កបានសូម្បីតែនំប៉័ង។ តែ Jones បានប្រាប់ថា មិត្តរបស់គេគ្រប់គ្នាច្រណែនទៅវិញទេនៅពេលដែលគេអាចហូបសាច់ក៏ដូចជាអាហារដែលមានជាតិធាត់ផ្សេងៗបានដោយមិនបារម្ភ។ ចំពោះជំងឺរបស់ Jones នេះគឺគេហៅថា GLUT1 ដែលធ្វើអោយមានការបញ្ជូនជាតិស្កក្នុងខ្លួនយឺតពេកអាចបណ្ដាលអោយមានគ្រោះថ្នាក់ប្រសិនបើញុំាអាហារដែលមានជាតិស្កច្រើន។ បើតាមដឹងគឺមានមនុស្សប្រមាណជាង ៥០០ នាក់ក្នុងពិភពលោកនេះដែលមានជំងឺនេះ។

/

ដោយ៖ នីតាប្រភពពី៖ Vyperlook