Iron Man គឺជារឿងមួយដ័អស្ចារ្យ ដែលទទួលប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ តាំងតែពីវគ្គទី ១ ។ យើងបានដឹងហើយថាតួ Iron Man សម្តែងដោយ Robert Downey Jr ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ដោយសារតែការសំដែង ដ៏ល្អរបស់គាត់ ។ តែកាលពីខែ មេសា កន្លងទៅនេះ Robert បាននិយាយថា គាត់ចង់ចាកចេញពី ការសំដែងជាតួ Iron Man ដែលធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើលជាខ្លាំង តែយើងមិនទាន់ដឹងអំពី រឿងពិតយ៉ាងណាឡើយ ។
នៅក្នុងសន្និសិតកាសែត ផ្សព្វផ្សាយរឿងថ្មី 2 Guns តារាសំដែង Mark Wahlberg បានប្រាប់ថា គាត់មានចំណាប់អារម្មណ៍ ក្នុងការជំនួសតំណែង ធ្វើជាតួអង្គ Iron Man 4 ។ Markបានបង្ហើបថា គាត់ត្រូវបានគេទាក់ទង អោយចូលរួមក្នុងរឿង Iron Man 4 ដែរតែគាត់មិនទាន់ដឹងថា ជាតួអ្វីអោយច្បាស់នៅឡើយ ។
បើទោះបីជា Robert បាននិយាយអំពីការចាកចេញក៏ដោយ ក៏ទស្សនិកជន អាចរង់ចាទស្សនារឿង The Avengers : Age Of ULTRON ផងដែរព្រោះ Robert និងសំដែងជា Iron Man ក្នុងរឿងនោះ ៕
