ប្លែកៗ៖ ជាការពិតណាស់សណ្ឋាគារ គឺភាគច្រើន គេសង់ក្នុងបរិវេណទីធ្លាធំៗ មានខ្យល់បរិសុទ្ធល្អ និងមានភាពទាក់ទាញដល់ភ្ញៀវទៀតផង។ ប៉ុន្ដែថ្មីៗនេះ គេក៏ឃើញមានការសាងសង់សណ្ឋាគារលក្ខណៈខ្នាតតូចក្នុង ព្រលានយន្ដហោះ នៅប្រទេសចិន។
ព្រលានយន្ដហោះអន្ដរជាតិ Xianyang ក្នុងខេត្ត Shaanxi ប្រទេសចិន ត្រួវបានគេសាងសង់បន្ទប់ជាច្រើនដែលមានលក្ខណៈជាជួរៗ ហើយត្រូវបានគេដាក់ឈ្មោះថា ជាសណ្ឋាគារខ្នាតតូចក្នុងព្រលានយន្ដហោះ Mini hotel in International Airport ។
គួររំលឹកផងដែរថា សណ្ឋាគារខ្នាតតូចនេះ ត្រូវបានម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Xi'an airportបើកអោយដំណើរការ ដើម្បីអោយអ្នកដំណើរបានជួល និងឈប់សម្រាក កាលពីថ្ងៃទី ១០ កក្កដា ម្សិលមិញ។

លក្ខណៈពិសេសរបស់សណ្ឋាគារនោះគឺ បន្ទប់មានទំហំ ៣ម៉ែត្រក្រឡា ក្នុងបន្ទប់មានបំពាក់គ្រឿងបរិក្ខាមួយចំនួនដូចជា គ្រែគេង ទូរទស្សន៍ (digital tv) និងកុំព្យូទ័រលើតុមួយគ្រឿងដែលអាចប្រើប្រាស់អ៊ីនធើណេតបានផងដែរ។ ដូនេះភ្ញៀវវទេសចរណ៍ទាំងអស់ អាចមកស្នាក់នៅទីនេះបានដោយផាសុខភាព និងសុវត្ថិភាព។
ប៉ុន្ដែ រហូតមកទល់ពេលនេះ តម្លៃជួលសម្រាប់បន្ទប់និមួយៗ មិនទាន់ត្រូវបានគេបង្ហើបអោយដឹងនៅឡើយ៕
ដោយ៖ សារិនប្រភព៖ chinadaily