ម្សិលមិញនេះ តារាចំរៀងមានសមត្ថភាព និងទេពកោសល្យ Taylor Swift បានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសពានរង្វាន់ធំនោះគឺ Artist Of The Year ។ រាប់ទាំងលើកនេះទៀត នាងបានឈ្នះពានរង្វាន់នេះ ៣ ឆ្នាំជាប់គ្នាទៅហើយ ដោយគ្មានអ្នកណាទាន់បំបែកនាងបានឡើយ ។
អោយតែពេលនាងឈ្នះពានរង្វាន់ម្តងៗ ទស្សនិកជនតែងតែបានកត់សំគាល់មើលថា នាងតែងតែបញ្ចេញទឹកមុខភ្ញាក់ផ្អើល ដូចជាមិនដឹងខ្យល់អ្វីសោះតែម្តង គ្រប់កម្មវិធី និងគ្រប់ពេលដែលនាងឈ្នះ ។ ដោយសារតែហេតុនេះហើយ ទស្សនិកជន បានយកការវិការបញ្ចេញទឹកមុខ របស់នាងមុខក្នុងវីដេអូមួយ ឃើញថាការបញ្ចេញទឹកមុខរបស់នាង គឺសឹងតែដូចគ្នាគ្រប់ពេលទៅហើយដែលខ្លះអាចធ្វើអោយទស្សនិកជនអស់សំណើចទៀត ។
ចង់ដឹងថា ការបញ្ចេញទឹកមុខភ្ញាក់ផ្អើលរបស់ Taylor Swift មានទឹកមុខយ៉ាងណានោះ យើងទៅទស្សនាទាំងអស់គ្នា ៕
ដោយ ៖ លីលីប្រភព ៖ eonline