បន្ទាប់ពីបញ្ចេញម៉ូដែល phablet 8-core តម្លៃទាប Golden Warrior S8 ប៉ុន្មានសប្ដាហ៍ក្រោយមក Lenovo ក៏បន្ត ឧទ្ទេសនាមម៉ូដែល Lenovo Golden Warrior A8 ដែលមានតម្លៃទាប មិនគួរឱ្យជឿ។

មិនត្រឹមតែមានតម្លៃទាប គ្រឿងម៉ាស៊ីនល្អប៉ុណ្ណោះទេ ប៉ុន្ដែ រចនារូបរាង ក៏ត្រូវបាន Lenovo យកចិត្តទុកដាក់ខ្ពស់ផងដែរ។ ផ្នែកខាងក្រោយរបស់ ស្មាតហ្វូននេះ ប្រើប្រាស់ស្រទាប់ជ័រក្លែងស្បែក ដូចទៅនឹងបណ្ដាម៉ូដែលលំដាប់មធ្យម និងលំដាប់កំពូលនាពេលបច្ចុប្បន្ន របស់ Samsung ។ ជាងនេះ A8 ក៏អាចភ្ជាប់ប្រព័ន្ធ 4G LTE ដែលជាចំនុចខ្វះខាត របស់ម៉ូដែល S8 ។
ស្មាតហ្វូន Lenovo Golden Warrior A8 បំពាក់អេក្រង់ 5 inch រីសូលូសឹន 720p មានកាមេរ៉ាក្រោយ 13MP មានភ្លើង flashLED និងកាមេរ៉ាមុខ 5MP ។ ស្មាតហ្វូននេះ នឹងប្រើប្រូសេសឺរ MediaTek MT6592 8-core ល្បឿន 150Mbps, RAM 2GB , អង្គចងចាំក្នុងម៉ាស៊ីន 16GB ។ Lenovo Golden Warrior A8 ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 4.4.2 KitKat ថ្មីបំផុត ជាមួយនឹងអ៊ីនធឺរហ្វេស Vibe UI 2.0 ដែលជាស្នាដៃរបស់ក្រុមហ៊ុនផ្ទាល់។
ស្មាតហ្វូនតម្លៃទាបនេះ មាន ៤ពណ៌ គឺ ពណ៌ទឹកមាស ពណ៌.ស ខ្មៅ និងផ្កាឈូក ជាកំណែសម្រាប់ក្រុមហ៊ុន China Mobile ដែលនឹងមានតម្លៃត្រឹម ៧៩៨យ័ន (ប្រហែល ១២៨ដុល្លារអាមេរិក)។ ចំណែកកំណែសម្រាប់ក្រុមហ៊ុន China Unicom នឹងមានតម្លៃថ្លៃជាងបន្ដិច គឺ ៨៩៨យ័ន (ប្រហែល ១៤៤ដុល្លារអាមេរិក)។

នេះគឺជាស្មាតហ្វូន Android ដែលមានតម្លៃទាប គួរឱ្យចង់ប្រើ។ សង្ឃឹមថា Lenovo Golden Warrior A8 នឹងបង្ហាញខ្លួនក្នុងទីផ្សារកម្ពុជា ក្នុងពេលឆាប់ៗនេះ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmarena