វាជារឿងមួយដ៏សែនកម្រណាស់ ដែលសត្វដែលបង្កកំណើតក្រៅ ដូចជាសត្វមាន់ ឬទា ឬក្រពើដែលពងកូន អាចមានកូនភ្លោះ ក្នុងស៊ុតតែមួយគ្រាប់នោះ។ ប៉ុន្តែនេះជាលើកទី ១ ហើយដែលគេបានឃើញកូនភ្លោះក្នុងសំបកស៊ុតតែមួយ នោះគឺក្រពើដែលគេចិញ្ចឹមក្នុងកសិដ្ឋានមួយដែលជាស៊ុតមួយ ក្នុងចំណោម ១០០ ស៊ុតដែលមាននៅក្នុងកសិដ្ឋានចិញ្ចឹមក្រពើនៅ Xiamen ខែត្រFujian ប្រទេសចិន។/ម្ចាស់កសិដ្ឋានខាងលើឈ្មោះ Xiao Zeng បានប្រាប់ថា គាត់បានឃើញកូនក្រពើញ៉ាស់ច្រើនពាន់ក្បាលមកហើយប៉ុន្តែនេះជាលើកទី ១ ហើយដែលមានកូនក្រពើភ្លោះក្នុងសំបកស៊ុតតែមួយ។/ហើយកូនក្រពើភ្លោះនេះកើតពីការបង្កាត់បាក្រពើដែលមានអាយុ ៤២ ឆ្នាំដែលគេនាំមកពីប្រទេសថៃដើម្បីបង្កាត់យកពូជល្អនៅស្រុកចិន ដែលបាក្រពើនេះត្រូវបានគេយកមកដាក់អោយពាក់ជាមួយនឹងមេក្រពើ ៦ ក្បាលផ្សេងគ្នា តែក្នុងចំណោម ៦ ក្បាលនោះមានពងរាប់រយដែលមានតែមួយនេះទេដែលមានកូនភ្លោះ៕

/

ដោយ៖ ម៉ូកាប្រភពពី៖ K14