ទារកភ្លោះជាប់គ្នាមូយគូ មានឈ្មោះ Muaiman និង Muaimin ដែលបានចាប់កំណើត កាលពីថ្ងៃទី ១៤ មេសា ឆ្នាំ ២០១១ ដោយគ្មានរន្ធគូថ គ្រោងឆ្អិងគូថ និងមានជើង ៣ជាប់គ្នា ព្រមទាំងមានក្រពះនោម និងប្រដាប់ភេទរួមគ្នាផងនោះ ត្រូវបានវះកាត់ដោយជោគជ័យ នៅឯប្រទេស Malaysia។ ទារកជាប់គ្នាទាំង ២នេះ បានចាប់កំណើត កាលពីថ្ងៃទី ១៤ មេសា ឆ្នាំ ២០១១ ។
កាលពីថ្ងៃទី ១៤ កាក្កដា កន្លងទៅ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Kuala Lumpur ប្រទេស Malaysiaបានធ្វើការវះកាត់ និងបង្កើតអវយវៈដែលជាប់គ្នារបស់កុមារទាំង ២ ដោយជោគជ័យ។ ការវះកាត់នេះ បានអូសបន្លាយពេល ២៤ម៉ោង។
ប៉ុន្ដែ ក្រោយពីការវះកាត់ Muaiman នឹងមានជើងចំនួន ២ ចំណែក Muaimin មានតែជើងម្ខាង ដូច្នេះកុមារនេះ ត្រូវប្រើជើងសិបនិមិត្តនៅពេលអនគត៕


ដោយ ៖ សូរីយ៉ាប្រភព ៖ k14