មិនគួរអោយជឿ ៖ បើយោងតាមសេចក្តីរាយការណ័ព័ត៌មាន ដែលទើបតែបានចេញផ្សាយដោយទំព័រប្លែកបរទេស​ spy​​  កាលពីថ្ងៃទី ២១ ម្សិលមិញនេះ ​អោយដឹងថា  Alton Towersបានបង្ហាញនូវ rollercoaster ចុងក្រោយបំផុត ដែលអោយឈ្មោះថា The Smiler ។

គួរបញ្ជាក់ផងដែរថា    rollercoaster   របស់ពិភពលោកចុងក្រោយមួយនេះ  ក៏បានបំបែកឯត្តទគ្គកម្មលោកផងដែរ បន្ទាប់ពីវាបានក្លាយទៅជាrollercoaster ដ៏ព្រឺព្រួចជាងគេបង្អស់ខណៈវាបានបំពាក់ទៅដោយកងរង្វិលដល់ទៅ ១៤ ដងឯណោះ។

width=438

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា  rollercoaster  ផ្តាច់ព្រលឹងមួយនេះ  មានតម្លៃដល់ទៅ  ២៧  លានដុល្លារ ខណៈពេលដែលវាមានកំពស់ខ្ពស់ដល់ទៅ ៣០ ម៉ែត្រ និងមានល្បឿនជាអតិបរិមា ប្រមាណជាង ៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង ស្របពេលដែលវាមានប្រវែងដល់ទៅ ១,១៧០ ម៉ែត្រឯណោះ។

គួររំឭកផងដែរថា The Smiler ដែលជា rollercoaster ដ៏ព្រឺព្រួចបំផុតក្នុងទំព័រប្រវត្តិសាស្រ្តមួយនេះ   នឹងបើកដំណើរការជាសាធារណៈ  នៅឯ រមណីយដ្ឋាន  Alton Towers Resortដែលមានទីតាំងនៅក្នុងប្រទេសអង់គ្លេស នាថ្ងៃទី២៣ ឧសភា ពោលគឺនៅថ្ងៃស្អែកនេះតែម្តង។ ខាងក្រោមនេះ ជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា ៖

ដោយ ៖ រិទ្ធីប្រភព ៖ spy