ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាព នៃពិធីបុណ្យមួយ​ ដែលមានមនុស្សច្រើន ហើយបានយកសត្វគោដ៏ធំ មករឹតក របស់វានៅនឹងដើមឈើអោយស្លាប់នោះ  គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលជាខ្លាំង។

width=453

 រឿងរ៉ាវនេះ បានកើតឡើងនៅក្នុងភូមិ Baojing តំបន់ Guangxi Zhuang ភាគខាងត្បូងនៃប្រទេសចិន។  ទោះបីយ៉ាងណាក៏ដោយ រយៈពេលថ្មីនេះ  គេក៏ឃើញមានអ្នកទេសចរណ៏ជាច្រើននាក់ ដែលបានទៅលេងក្នុងប្រទេសចិន បានចូលទៅមើល ក្នុងកម្មវិធីបុណ្យនេះដែរ។

width=454

ជាមួយនឹងមានមនុស្សច្រើន​ ចូលទៅមើល​​ក្នុងកម្មពិធីបុណ្យនេះ ក៏មានអ្នកខ្លះ បានរិះគន់ ក្នុងការសម្លាប់សត្វគោ​ ដែលជាសត្វស្លូតផងដែរ។ ចំពោះលោក Lu Hung ដែលជាអ្នករស់នៅទីនោះ បាននិយាយថា វាមិនអីអាក្រក់ណាស់ណាទេ​ ក្នុងការសម្លាប់សត្វគោ ព្រោះពិធីបុណ្យបែបប្រពៃណីនេះ បានកើតឡើង​ជិត ៥០០ឆ្នាំមកហើយ ក្នុងស្រុកនេះ៕

ដោយ៖ រដ្ឋាប្រភព៖ dailymail