បើសិនទស្សនិកជនទាំងអស់គ្នា ងាកក្រឡេកមកមើលនូវរូបរាងដ៏ស៊ិចស៊ីរបស់នាង Lucy Mecklenburgh   បា្រកដណាស់ជាលាន់មាត់តៗគ្នាថា​  ​ពិតជាស៊ិចស៊ីរបស់គេមែន  តែបើយោងតាមសម្តីដែលជាសាម៉ីខ្លួនរបស់នាងវិញ បានអោយដឹងថា នាងពិតជាស្អប់ជើងរបស់នាងខ្លាំងណាស់ ស្របពេលរាងខ្លី ហើយធាត់ថែមទៀត។

/

គួរបញ្ជាក់ផងដែរថា ក្រោយពីបានផ្តល់កិច្ចសម្ភាសន៍ដល់ទស្សនាវដ្តី  The Closer បានអោយដឹង ថា នាង  Lucy Mecklenburgh ដែលមានវ័យ  20  ឆ្នាំនឹងមានរូបសម្រស់ទាក់ទាញរូបនេះ បាននិយាយបញ្ជាក់ ផងដែរថា  នាងពិតជាមិនមានការពេញចិត្តទៅនឹងជើងរបស់នាងនោះទេ    ខណៈពេលដែលវារាងខ្លីបន្តិច ហើយធាត់ទៀតនោះ ស្របពេលដែលបញ្ហានេះ ក៏ជាបញ្ហារបស់នារីផ្សេងៗទៀតផងដែរ។

/

ផ្ទុយទៅវិញ​ នាង Lucy ក៏នៅតែបន្តមានគូដណ្តឹងដ៏ស្រស់សង្ហាផងដែរ គឺលោក Mario ស្របពេលដែលLucy បាននិយាយបញ្ជាក់បន្ថែមផងដែរថា នាងពិតជាគ្មានទំនុកចិត្តច្បាស់លាស់ណាមួយទៅលើ   រូបរាងកាយនោះទេ    ពោលបើយោងតាមសម្តីដែលបានបញ្ជាក់យ៉ាងច្បាស់របស់នាង បានអោយដឹងថា  ពេញមួយតួខ្លួនរបស់នាង  កន្លែងដែលនាងពេញចិត្តខ្លាំងបំផុតនោះគឺ​ ត្រង់ចង្កេះ  ក៏ដោយសារតែវាមានទំហំត្រឹមតែ  24  inches  តែប៉ុណ្ណោះ ហើយកន្លែងដែលនាងមិនបានពេញចិត្តទាល់តែសោះនោះ គឺជើង របស់នាងតែម្តង៕

/

ដោយ ៖ រិទ្ធីប្រភព ៖ entertainmentwise