អាមេរិក៖ នៅពេលដែលគេចាប់បាននូវយន្ដហោះតូចមួយ ដែលបង្ហោះដោយ កងទ័ពអាមេរិក គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។

យន្ដហោះនេះ គឺមានឈ្មោះថា B- 2 Stealth plane ដែលត្រូវបានបង្ហោះដោយកងទ័ពអាកាសសហរដ្ឋអាមរិក នៅឯប្រជុំកោះ Diego Garcia នៃមហាសមិទ្រឥណ្ឌា។ Diego ជាកោះដ៏ស្រស់ស្អាតមួយ នៅលើទឹកដីនៃប្រទេសអង់គ្លេស តែពេលបច្ចុប្បន្ន វាស្ទើរតែបានក្លាយទៅជាកម្មសិទ្ធិទាំងស្រុង របស់មូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកទៅហើយ។

កោះ Diego
កាលពីមុន គេប្រើយន្ដហោះ B-2 នេះសម្រាប់ឃ្លាំមើល សន្ដិសុខ និងភាពឥតសណ្ដាប់ធ្នាប់របស់ទស្សនិកជន ដែលចូលមើលកីឡាបាល់ទាត់ប៉ុណ្ណោះ ឬក៏អាចនិយាយបានថា សម្រាប់អបសារទរ ដល់ក្រុមបាល់ទាត់។ តែក្រោយមកទៀត គេក៏បានកែច្នៃយន្ដហោះនេះទៅជាយន្ដហោះចម្បាំង ដ៏ទំនើបមួយ ក្នុងការធ្វើសង្រ្គាម ដូចជានៅអាប់ហ្គានីស្ថាន និងលីបីជាដើម។
គួរបញ្ចាក់ផងដែរថា ការបង្ហោះយន្ដហោះខ្មៅរបស់ទ័ពអាមេរិកនេះ មិនដឹងថា ក្នុងគោលបំណងអ្វីឡើយ ។ នេះជាវីដេអូក្លីបមួយ បង្ហាញពីការប្រើប្រាស់យន្ដហោះខ្មៅពីមុន សូមចុចដើម្បីមើល៕
ដោយ៖ វុធីប្រភព៖ dailymail