អតីតកីឡាករ ស៊ូម៉ូ (sumo) គឺលោក Kelly Gneiting ត្រូវបានគេចាត់ទុកថា ជាកីឡាករ ដែលមានទម្ងន់ធ្ងន់បំផុត ដែលអាចរត់ម៉ារ៉ាតុងបាន ។

/

នៅក្នុងពេលរត់ម៉ារ៉ាតុង លោក Kelly Gneiting មានទម្ងន់ដល់ទៅ 400 pounds (181kg) តែគាត់អាចរត់ម៉ារ៉ាតុងក្នុងរយៈចំងាយដ៏ឆ្ងាយមួយ ត្រឹមរយៈពេល 9 ម៉ោង 48 នាទី និង  42 វិនាទីប៉ុណ្ណោះ។ ការរត់ម៉ារ៉ាតុងនេះបានធ្វើឲ្យលោកជាប់នៅក្នុងកំណត់ត្រាឯតទគ្គកម្ម Guinness World record 2011 ជាកីឡាករដែលមានទម្ងន់ធ្ងន់បំផុត អាចរត់ម៉ារ៉ាតុងក្នុងរយៈពេល9 ម៉ោង 48 នាទី និង 42 វិនាទី។

width=429

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះគឺ នៅពេលបញ្ចប់ការរត់នេះ លោក Kelly បានស្រក់ ទម្ងន់យ៉ាងលឿន គឺ 1.7kg ផងដែរ។

សូមបញ្ជាក់ថាលោក Kelly Gneiting ធ្លាប់ជាជើងឯកស៊ូម៉ូ U.S. title បីជំនាន់ជាប់ៗគ្នា មកហើយ គឺនៅ ឆ្នាំ២០០៥ ឆ្នាំ២០០៦ និងឆ្នាំ២០០៧៕

ដោយ៖ មិនា ប្រភព៖ wane