ប្លែកៗ ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់រយនាក់ បានផ្អើលនាំគ្នាទៅប្រមូលផ្តុំភាគកណ្តាលទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីសៅរ៍ ទី០៦ កន្លងទៅនេះ ដើម្បីជាការប្រារព្ធកម្មវិធីប្រចាំឆ្នាំ ២០១៣ នោះគឺ សង្រ្គាមវាយខ្នើយ ដែលជាភាសាអង់គ្លេសហៅថា World Pillow Fight Day 2013 នេះបើយោងតាមអត្ថបទផ្សាយដែលបានចេញដោយគេហទំព័រសារព័ត៌មានប្លែកបរទេស ស្កាយ ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ជាថ្មីម្តងទៀត ក្នុងឆ្នាំ ២០១៣ នេះ គេមិនត្រឺមតែឃើញមានការប្រារព្ធកម្មវិធីមួយនេះ នៅកណ្តាលទីក្រុងឡុងដ៍ប៉ុណ្ណោះទេ តែក៏គេឃើញមានប្រារព្ធទៅតាមទីក្រុងធំៗមួយចំនួនផ្សេងទៀតផងដែរ ដែលនៅក្នុងរួមមានដូចជា ៖ New York, Amsterdam, Zurich, Boston, Chicago, Hong Kong, Barcelona, São Paulo និងទីក្រុង Toronto ជាដើម៕

ដោយ ៖ ពិសីប្រភព ៖ ស្កាយ