កាលពីពេលថ្មីៗនេះ Tavia Yeung តារាហុងកុង ត្រូវបានក្រុម Paparazzi ថតរូបជាប់នៅពេលដែលនាងកំពុងនៅក្នុងរថយន្តជាមួយ Him Law ហើយបានផ្កាប់មុខទៅលើចន្លោះភ្លៅរបស់លោក Law ហាក់ដូចជា កំពុងធ្វើសកម្មភាពអ្វីមួយដែលមិនគួរអោយក្មេងៗបានឃើញនោះឡើយ។/ជាមួយបញ្ហារូបភាពដែលក្រុម Paparazzi ថតបាននេះនាង Yeung បានចូលរួមបកស្រាយប្រាប់មហាជនក្នុងកិច្ចសម្ផាសន៍ មួយថា នាងបានទៅចូលរួម ក្នុងកម្មវិធីជួបជុំមិត្តចាស់ ហើយនាងផឹកស្រាអស់ច្រើន រហូតដល់ស្រវឹង ពេលនោះនាងត្រូវការ អ្នកដែលអាចទុកចិត្តបាន ជួននាងទៅផ្ទះ ហើយនាងបានសួរ ទៅកាន់ លោក Law ថា ហេតុអ្វីបានជាមិន មកយកនាង នៅកន្លែងជប់លៀង ។ មិត្តរួមថ្នាក់របស់នាង បានស្រវឹងអស់ហើយ នាងត្រូវការមនុស្សជូនទៅផ្ទះ។/ពេលនោះមិត្តរួមថ្នាក់បីនាក់ បានជិះតាក់ស៊ី ជាមួយនាងដែរ គោលបំណងចង់ ទៅសម្រាក នៅផ្ទះរបស់ពួកគេ ។ នាងបានបន្ដទៀតថា នាងចាប់ផ្តើមក្អួតដាក់តាក់ស៊ី ហើយនាងក៏មិនដឹងថា បានធ្វើអ្វីនោះទេ ពេលចុះពីតាក់ស៊ី នាងបានក្អួតម្ដងទៀត ហើយពេលនោះ លោក Law ក៏បានមកយកនាងទៅផ្ទះ តែពេលនោះនាង មិនបានចាំអ្វីទាំងអស់។/លោក Law បាននិយាយថា ពេលដែលលោកបាន នាំនាងមកដល់ក្នុងឡាន នាងចាប់ផ្តើមក្អួត ហើយចំពោះរូបភាព ដែលបានឃើញនោះ គឺខណៈពេលដែលនាង ចង់ក្អួត ហើយក៏សន្លប់តែម្ដង ជាហេតុធ្វើឲ្យអ្នកឃើញ ទិដ្ឋភាពនេះមាន ការយល់ច្រឡំ ថាលោកនិងនាង Tavia Yeung កំពុងប្រព្រឹត្តិ អ្វីមួយខុសឆ្គង ដូចជាមើលទៅកំពុងតែអោយ Yeung រួមសិចតាមមាត់៕

ដោយ៖ ផានិតប្រភពពី៖ jaynestars