
ជ្រោះ Verdon Gorge ជាជ្រោះមានទន្លេមួយនៅក្នុងភាគខាងត្បូងឈៀងខាងកើតប្រទេសបារាំង។ Gorge ជាផ្ទះទៅទន្លេ Verdon ដែលមានទឹកពណ៌ខៀវចាស់ដ៏ថ្លាស្រស់ស្អាត។ Verdon Gorge គឺជាជ្រោះថ្មកំបោរដែលមានប្រវែង២៥គីឡូមែត្រនិង មានជំរៅ៧០០មែត្រ។ ជ្រោះVerdon Gorge ជាកន្លែងកំសាន្តមួយដ៏ទាក់ទាញសំរាប់ការឡើងភ្នំ ដើរកំសាន្ត និង មើលនូវទេសភាពដ៏ល្អប្លែកភ្នែក។ ជាពិសេសវាមានភាពងាយស្រួលក្នុងការធ្វើដំណើរ អាចជិះរថយន្តធ្វើដំណើរជុំវិញទីកន្លែងនោះជាមួយផ្លូវអមជុំវិញដោយទេសភាពល្អគ្រប់បែបយ៉ាង ធ្វើឲ្យយើងចង់ចំណាយពេលពេញមួយថ្ងៃនៅទីនោះ។ មានទីក្រុងនៅជិតជ្រោះVerdon Gorge ជាមួយនឹងការបំរើសេវាយ៉ាងច្រើន និង ការស្នាក់នៅ នៅទីក្រុងតូចៗជាច្រើនៅទីនោះ។






ដោយៈ វណ្ណៈប្រភពៈ beautifulplacestovisit