លោក សុខជាបុរសពូកែអួតណាស់ តែខ្លាចប្រពន្ឋ។ ថ្ងៃមួយគាត់ ណាត់មិត្តភក្តិមកលេងបៀ នៅផ្ទះគាត់ ដោយរង់ចាំមិត្តភកិ្តម្នាក់ មកលេងបៀយូរពេក ក៏និយាយថា អាហ្នឹង ប្រហែលជាខ្លាចប្រពន្ឋហើយមើលទៅ និយាយមិនទាន់ចប់ផងមិត្តគាត់ក៏មកដល់ហើយនិយាយប្រាប់ថា សុំទោសពួកម៉ាក គ្នារវល់បោកខោអាវ អោយប្រពន្ឋពីរ បីកំផ្លេ លឺអញ្ចឹង លោកសុខក៏ស្រែកឡើងថា អញថា ប្រពន្ឋធ្វើបាប ធ្វើបាបមែន ហាស ហាស ហា... !

បើអញវិញ និយាយបានប៉ុណ្ណឹង ប្រពន្ឋដែលនៅក្នុងផ្ទះបាយ កំពុងធ្វើម្ហូប កាន់វែកឆា ឡើងបង្ហាញ ព្រមទាំងស្រែកគំហកមកវិញថា និយាយថាម៉េច អាកញ្ចាស់!!! ពេលដឹងប្រពន្ឋកាន់វែកឆា ព្រមទាំងស្រែកគំរាម ដាក់អញ្ចឹងលោកសុខ ក៏ប្រែទឹកមុខភ្លាម ហើយនិយាយដោយសុភាពវិញថាបើបងវិញមិនអោយមិត្តភក្តិ ចាំយូរទេ បងបោកខោអាវ តាំងពីព្រលឹមឯណោះ មិនចាំទុកដល់ល្ងាចទេ៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke