តារាបរទេស បើតាមរបាយការណ៍ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេសចិន បានបញ្ជាក់អោយដឹងថា នាង Aimee Chan ដែលជាតារាសម្តែងស្រីក៏ដូចជាតារាម៉ូដែលល្បីឈ្មោះ នាពេលថ្មីៗនេះ ត្រូវបានរកអោយឃើញថា នាងបានបង្ហាញភាពស៊ិចស៊ីរបស់ខ្លួនសាជាថ្មីម្តងទៀត តាមរយៈការស្លៀកពាក់ឈុត ប៊ីគីនី ក្នុងការថតស្ពតផ្សាយពាណិជ្ជកម្ម។

គួរបញ្ជាក់ផងដែរថា វីដេអូដែលជាស្ពតផ្សាយពាណិជ្ជកម្មផលិតផលថែរក្សាស្បែក Annecy ត្រូវបានថតនៅឯប្រទេសថៃ ស្របពេលដែលនាង Aimee Chan គឺជាអ្នកណែនាំ ក៏ដូចជាធ្វើការផ្សព្វផ្សាយដោយផ្ទាល់។
លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា នាង Aimee Chan ក៏ដូចជា ក្រុមការងារច្រើននាក់ផ្សេងទៀត ក្នុងការថតស្ពតពាណិជ្ជកម្មមួយនេះ បាននិយាយបញ្ជាក់ថា ពួកយើងសង្ឃឹមថា ស្ពតមួយនេះ នឹងទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន ស្របពេលវាត្រូវបានណែនាំ ក៏ដូចជា ថតដោយតារាម៉ូដែលស្រីស៊ិចស៊ី នា ង Aimee Chan ៕
ដោយ ៖ ពិសីប្រភព ៖ jaynestars