ក្នុងរាត្រីនៃពិធីបុណ្យមួយ មានព្រះសង្ឈ១អង្គ កំពុងសម្តែងធម៌ទេសនាហើយ នៅមានកម្មវិធីសិល្បៈដូចជារាំវង់, អាយ៉ៃឆ្លើយឆ្លង ,បញ្ចាំងវីដេអូ បន្ទាប់ពីបញ្ចប់ធម៌ទេសនា។ប៉ុន្តែព្រះសង្ឈបានសម្តែងធម៌ទេសនាចេះតែយូរទៅៗដើម្បីតម្រែតម្រង់ដល់លោកតា លោកយាយ។

ទន្ទឹមនឹងនោះ ដែរមានយុវជនមួយចំនូនមានការធុញទ្រាន់ព្រោះពួកគេចង់មើលសិល្បៈ រួចក៏នាំគ្នាយកឬស្សីវែងមួយដើមទៅចាក់គូទព្រះសង្ឈតាមប្រឡោះរនាបពីក្រោមផ្ទះ។ ពេលនោះព្រះសង្ឈដឹងហេតុការណ៍កញ្ចប់ធម៌ទេសនាភ្លាម ដោយសង្ឈមានដីកាថាធម៌ទេសនាអាត្មា បានសម្តែងមកនៅពេលនេះចប់តែប៉ុណ្ណោះឯង ព្រោះតែមានខ្មាំងចាក់គូទ អាត្មា អេវំ!៕
ព័ត៌មានទាក់ទងនឹងសំណើចផ្សេងៗ៖
-សំណើច រឿង៖ ឆាផ្សិត!-សំណើច រឿង៖ ឆ្លាតគ្រាន់បើ!-សំណើច រឿង៖ មានពិសោធន៍ច្រើន!
-សំណើច រឿង៖ ជាប់គុក ដោយសារឈាម!
-សំណើច រឿង៖ បុណ្យចូលឆ្នាំថ្មី ប្រពន្ធសរសើរ!
ដោយ៖ វណ្ណៈប្រភព៖ khmerjoke