ថ្មីៗនេះ អ្នកប្រមាញ់រូបថត ក្នុងពិភពសិល្បៈ ជាច្រើនបានប្រមាញ់រូបថតបាន ស្រីស្អាតជាមួយនឹងប្រុសសង្ហា ដែលគេសង្ស័យថា កំពុងស្ថិតក្នុងទំនាក់ទំនងស្នេហា ជាមួយគ្នា ។ កំលោះក្រមុំមួយគូរនេះគឺ បវរកញ្ញាចក្រវាឡឆ្នាំ ២០១២ Olivia Culpo និង Nick Jonas ដែលត្រូវជាប្អូនពៅ របស់ក្រុមតន្រ្តី Jonas Brothers ។
ថ្មីៗនេះពួកគេ បានបង្ហាញពីភាពស្និតស្នាល ជាមួយគ្នាជាច្រើន ដែលអាចធ្វើអោយគេសន្និដ្ឋានបានថា ពួកគេកំពុងមានទំនាក់ទំនងស្នេហា ជាមួយនិងគ្នា ។ អ្នកគ្រប់គ្រងភោជនីយដ្ឋានមួយនៅរដ្ឋ Rhode Island ដែល Nick បានចូលទៅកុម្ម៉ង់ម្ហូបអាហារជាច្រើននោះបានអោយដឹងថា Nick និងគ្រួសាររបស់ Olivia ពិតជាជិតស្និតនិងគ្នាខ្លាំងណាស់ ។ មកទល់ពេលនេះ ស្រីស្អាតប្រុសសង្ហារមួយគូរនេះ នៅតែទាក់ទងនិងជិតស្និតជាមួយគ្នាដដែលទស្សនិកជនទស្សទាយថាមិនយូរមិនឆាប់ យើងនឹងអាចលើដំណឹងល្អពី Nick មិនខាន ។

គួរបញ្ជាក់ផងដែរថា Nick Jonas ដែលធ្លាប់ជាតារាសំដែងក្មេង របស់ក្រុមហ៊ុន Disney ក៏ធ្លាប់ មានទំនាក់ទំនងស្នេហា ជាមួយតារាវ័យក្មេងរបស់ Disney ផងដែរដូចជា Miley Cyrus និង Selena Gomez ៕


ដោយ ៖ លីលីប្រភព ៖ k14