បង្ហាញខ្លួននៅ Los Angeles ជាមួយនឹងស្ទីលវ័យក្មេង ដ៏គួរអោយទាក់ទាញ និង ស្រស់ស្អាតរបស់ Selena ធ្វើអោយអ្នកកាសែត មិនតាមថតមិនបាន ព្រោះតែសម្រស់ស្អាត ដូចព្រះនាងម្នាក់នេះ ។ពេលដែលអ្នកកាសែត សំភាសន៍នាង នាងមានទឹកមុខស្រស់ស្រាយ ហើយមើលទៅសប្បាយរីករាយណាស់ ។ មិត្តភក្តិរបស់នាងប្រាប់ថា នាងសប្បាយចិត្ត ព្រោះមិត្តភក្តិ និង គ្រួសាររបស់នាងបាន គាំទ្រនឹងលើកទឹកចតិ្តនាងជាខ្លាំង ជាពិសេសរឿងដែលទាក់ទងនឹង Album ថ្មីរបស់នាង គឺទទួលបានផលវិជ្ជមានជាច្រើន ដូចនេះហើយទើបធ្វើអោយនាងសប្បាយចិត្តបែបនេះ ។
ក្នុងពេលអ្នកកាសែត តាមឡាន BMW SUV របស់នាង គេបានប្រទះឃើញ នាងហៅជនអនាថាមកជិតឡានរបស់នាង ហើយដាក់ទាន ផ្តល់ប្រាក់កាស រាប់រយដុល្លារទៀតផង ។ គេនិយាយថាSelena មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ តែមានចិត្តសប្បុរសទៀតផង ៕

ដោយ ៖ លីលីប្រភព ៖ k14