កាលពីទើបតែបង្ហាញខ្លួន មុននេះមិនយូរប៉ុន្មាន ក្រុមហ៊ុនទូរស័ព្ទចិន OnePlus បានប្រកាសធ្វើយុទ្ធនាការឃោសនាសម្រាប់ស្មាតហ្វូន OnePlus One របស់ខ្លួន ដោយវិធីប្លែកពីគេ។

/

រន្ធ​សម្រាប់​បញ្ចូល​ស្មាត​ហ្វូន ដើម្បី​កំទេច

OnePlus ធ្លាប់បានប្រកាសលក់កំពូលទូរស័ព្ទឆ្លាតវៃ OnePlus One ក្នុងតម្លៃតែ ១ដុល្លារអាមេរិកប៉ុណ្ណោះ ប្រសិនអតិថិជន មានវីដេអូបង្ហាញថា ខ្លួនពិតជាបានកំទេចស្មាតហ្វូនដែលកំពុងប្រើ។

/

/

ការ​ធ្វើ​ទារុណ​កម្ម មុន​ពេល​កំទេចទាំង​ស្រុង

/

អាវុធ សម្រាប់​ធ្វើ​ទារុណ​កម្ម Galaxy S3

យុទ្ធនាការឃោសនាខាងលើនេះ បាននាំឱ្យមានមនុស្សជាច្រើនគាំទ្រ ប៉ុន្ដែ ក៏មានអ្នកខ្លះរិះគន់ផងដែរ។ ក្នុងនោះ អ្នកខ្លះយល់ថា វាជាការប្រសើរ នៅពេលពួកគេកំទេចទូរស័ព្ទចាស់របស់ខ្លួន ហើយទទួលបានស្មាតហ្វូនថ្មី។ ចំណែកអ្នកខ្លះទៀត រិះគន់ថា ពុំមានអ្នកល្ងង់ដល់ថ្នាក់ បោកកំទេច iPhone ថ្មី  គ្រាន់តែដើម្បីបានប្រើ OnePlus One ដែលជាទូរស័ព្ទចិន ហើយមិនមានគេស្គាល់ច្រើន។

/

ទទួល​បាន OnePlus One បន្ទាប់​ពី​បាន​កំទេច​ស្មាត​ហ្វូន​ចាស់​របស់​ខ្លួន

ថ្មីៗនេះ នៅលើបណ្ដាញ Youtube គេឃើញមានវីដេអូមួយ បង្ហាញអំពីសកម្មភាពធ្វើទារុណកម្មទៅលើ Galaxy S3 រហូតដល់ “ស្លាប់” ដើម្បីបានប្រើ ស្មាតហ្វូនរបស់ចិន។ សូមទស្សនាដូចខាងក្រោម ៖

 

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ tech/youtube