មិនយូរប៉ុន្មាន អ្នកគាំទ្ររបស់ គំនូរជីវចលក្រុមហ៊ុន Marvel បានប្រកាសនិយាយថា Vin Dieselដែលជាតួឯកក្នុងរឿង Fast Furious នោះ នឹងចូលរួមក្នុងការសំដែងរឿងថ្មី The Avengers 2 តែពេលនោះ នៅមិនទាន់មានព័ត៌មានអ្វីច្បាស់លាស់ឡើយ ។

Amateurបន្ទាប់ពីផលិតកម្ម Marvel បានប្រកាសអំពីឈ្មោះថ្មីរបស់ The Avengers 2 ទៅជា The Avengers :Age Of ULTRON រួចមក អ្នកគំាទ្ររបស់ Marvel បានសង្ស័យថា Vin Diesel អាចនឹងដើរតួ ក្នុងរឿងថ្មីនេះ ហើយថែមទាំងជាតួ Superhero ទៀតផង ។ យ៉ាងណាមិញថ្មីៗនេះ ក្នុងកិច្ចសំភាសន៍ខ្លីមួយVin Diesel បានបញ្ជាក់អំពីការសំដែងក្នុងរឿងថ្មីរបស់ Marvel ហើយ តែមិនទាន់បញ្ជាក់ថា ក្នុងរឿងThe Avengers ឬក៏យ៉ាងណាឡើយ ។ Vin Diesel និយាយថា គាត់នឹងសំដែងក្នុងរឿងស្នេហា មួយរបស់ Marvel ដែលល្បីល្បាញជាខ្លាំង ។ ភ្លាមនោះ អ្នកគាំទ្ររបស់ Marvel បានគិតទៅដល់ រឿងគំនូរជីវចោលស្នេហាមួយរបស់ Marvel ដែលតួប្រុសជា Superhero ឈ្មោះ Vision ចំណែកនារីគឺScarlet Witch ។ អ្វីដែលគេអាចចាត់មកទាក់ទង ជាមួយនឹងរឿង The Avengers : Age of ULTRONនោះគឺ តួមនុស្សអាក្រក់ ULTRON គឺជាអ្នកបង្កើត Vision ឡើង ដូចនេះហើយទំនាក់ទំនង របស់រឿងThe Avengers និង Vin Diesel អាចនឹងក្លាយជាការពិត ។

Amateur

Amateurបើយោងទៅតាមគេហទំព័រ Comicbook.com  បានផ្សាយថា ខាងផលិតកម្ម Marvel នឹងប្រកាសអំពីតួអង្គរបស់ Vin Diesel ថានឹងទាក់ទងជាមួយនឹងរឿង The Avengers ឬ ក៏រឿងមួយថ្មីតែម្តង អោយទស្សនិកជនដឹង នាចុងសប្តាហ៍ឆាប់ៗនេះ ៕ 

Amateur
ដោយ ៖ លីលីប្រភព ៖ k14,comicbook