ការជ្រើសរើសស្រោមអនាម័យណាដែលសមទៅនឹង ខ្នាតរបស់ខ្លួន គឺជាប្រការមួយជួយការពារសុវត្ថិភាព និងភាពងាយ និងស្រួល នៅពេលឡើងគ្រែ។

អ្នកមិនត្រូវជ្រើសរើសយកស្រោមដែលធំរហូតទាល់ តែរលុង ឬ តូចជ្រុលពេកនោះទេ ព្រោះ ការពាក់ស្រោមអនាម័យខុសទំហំ វាអាចធ្វើឱ្យការ ការពារ ឬ ប្រើបានមិនសមតាមវត្ថុបំណង និង មិន ពេញប្រសិទ្ធភាពដូចដែលយើងចង់បាន ។

width=441

នៅពេលដែលអ្នកជួយនឹងបញ្ហាស្រោមអនាម័យបែក អ្នកត្រូវប្រញាប់ទៅសម្អាត អវយវភេទ ដោយទឹកស្អាត និង ដុសសាប៊ូឱ្យបាន ច្រើនដង ធ្វើបែបនេះវាអាចជួយកាត់បន្ថយការឆ្លងរោគបានមួយ កម្រិត ប៉ុន្ដែ ក្រោយពីករណីនេះ បានកើតឡើងរយៈពេល ពី ៣ទៅ ៦ខែ អ្នកក៏ត្រូវទៅជោះឈាមដើម្បីអោយប្រាកដថា អ្នកបាន ឬមិនបានឆ្លងកាមរោគ ។

ដើម្បីចៀសវាងប្រការអាក្រក់កើតឡើង ដូចជា​ ការបែកធ្លាយស្រោមអនាម័យជាដើម អ្នកគួរជ្រើសយកស្រោមអនាម័យដែលមានស្តង់ដារ និង ប្រើប្រាស់អោយបានត្រឹមត្រូវបំផុត៕

 

ដោយ ៖ សីហាប្រភព ៖ LD