ថ្មីៗនេះ HTC ទើបតែបានឧទ្ទេសនាមស្មាតហ្វូនថ្មី នៅប្រទេសចិន ដែលមានឈ្មោះថា HTC Desire 316 ។ វាគឺជាទូរស័ព្ទប្រភេទតម្លៃទាប ជាទីផ្សារដែលក្រុមហ៊ុនតៃវ៉ាន់នេះ នឹងបង្កើនការយកចិត្តទុកដាក់ជាងមុន។
អំពីរចនារូបរាង HTC Desire 316 មិនមានចំណុចពិសេសច្រើនប៉ុន្មាន។ ស្មាតហ្វូននេះ ត្រូវបានបំពាក់អេក្រង់ ៥អ៊ិន្ឈ៍ ដែលមានកម្រិតរីសូលូសឹន qHD (540x960 pixel) រួមនឹងឈីប quad-core 1,2 GHz, RAM 512 MB និងអង្គចងចាំក្នុងម៉ាស៊ីន អាចតម្លើងតាមរយៈ microSD។ផ្នែកខាងក្រោយរបស់ HTC Desire 316 មានកាមេរ៉ា ៥ megapixel ចំណែកកាមេរ៉ាមុខ មានកម្រិតរីសូលូសឹន VGA ។ ស្មាតហ្វូនតម្លៃទាបរបស់ HTC មានបំពាក់ថ្ម 1.950 mAh និងកម្មវិធី BlinkFeed ពិសេសនៃអ៊ីនធឺរហ្វេស HTC Sense ។
ប្រភពព័ត៌មានឱ្យដឹងថា HTC Desire 316 នឹងដំណើរការដោយ ប្រព័ន្ធ Android 4.3 Jelly Bean។ ចំណែកកាលបរិច្ឆេទអំពីការចរាចរទូរទាំងពិភពលោក និងតម្លៃរបស់ HTC Desire 316 មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ៕



ប្រែសម្រួលដោយ ៖ តារាប្រភព ៖ PhoneArena