ចម្លែកៗ ៖ បេក្ខភាពដែលបានទទួលជ័យលាភី ក្នុងកម្មវិធីប្រកួត លឹង្គតូចជាងគេបំផុតនៅឯទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បានសារភាពអោយដឹងថា គាត់ពិតជាមានមោទនភាពជាខ្លាំង នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស spy
គួរបញ្ជាក់ផងដែរថា បេក្ខភាពដែលបានទទួលជ័យលាភី ក្នុងកម្មវិធីប្រកួត លឹង្គតូចជាងគេបំផុតលើកនេះ មានឈ្មោះថា Nick Gilronan វ័យ ២៧ ឆ្នាំ ទទួលបានពានរង្វាន់ជាសាច់ប្រាក់ចំនួន ២០០ ដុល្លារនៅពីមុខក្រុមមនុស្សជាង ១០០ នាក់ ក្នុងបារ Kings Cou-nty Bar កាលពីថ្ងៃសៅរ៍ ទី២០ កក្កដា កន្លងទៅនេះ។

ជាការពិត ក្រុមមនុស្សដែលបានចូលរួមក្នុងកម្មវិធីមួយនេះ ពួកគេបានពាក់ស្រោមមុខដើម្បីជាការបិទបាំងអត្តសញ្ញាណ យ៉ាងណាមិញ បើយើងងាកក្រឡេកទៅមើល បេក្ខភាពដែលទទួលបានជ័យលាភី លោក Nick Gilronan វិញ លោកមិនបានពាក់ស្រោមមុខ ដើម្បីជាការបិទបាំងអ្វីនោះទេ ពោលគឺ លោកបានបញ្ជាក់ថា លោកពិតជាមិនមានភាពអៀនខ្មាស់អ្វីនោះទេ ក៏ព្រោះតែលោកពិតជាមានជំនឿទុកចិត្ត ទៅលើកាយសប្បទារបស់ខ្លួន ដោយលោកមិនខ្វល់ពី មតិរិះគន់ ពីទំហំអាអូនតូចរបស់គាត់នោះទេ៕
ដោយ ៖ រិទ្ធីប្រភព ៖ spy