កុមារាម្នាក់ដែលគេលាក់ឈ្មោះរស់នៅប្រទេសវៀតណាម ត្រូវបានគេរកឃើញថាមានធ្មេញដុះមកប្រមាណ ៧៦ គ្រាប់ក្នុងមាត់របស់គេខណៈដែលក្មេងនេះ មានអាយុទើបតែ ៧ ឆ្នាំប៉ុណ្ណោះ ក្មេងរូបនេះត្រូវបានគេហទំព័រសារព័ត៌មានរបស់វៀតណាម ប្រាប់ត្រឹមតែឈ្មោះជាអក្សរកាត់ថា N.T.U តែប៉ុណ្ណោះ។/ក្មេងប្រុសរូបនេះត្រូវបានគេសង្កេតឃើញថាមាត់របស់វាមានដុះធ្មេញខុសពីធម្មតាក្រោយ ឪពុកម្ដាយរបស់ក្មេងនេះបានយកគេទៅឆ្លុះកម្មរស្មី X មើលឃើញថា មានធ្មេញដុះជាប់គ្នាយ៉ាងច្រើនសរុបទៅប្រហែលជាជាង ៧៦ គ្រាប់។ ក្រុមគ្រួសាររបស់គេបានយកក្មេងប្រុសរូបនេះទៅកាន់ពេទ្យធ្មេញ Ham ដែលជាមន្ទីរពេទ្យរដ្ឋ ហើយក្រុមគ្រូពេទ្យបានពនិត្យមើលហ្វីលដែលថតបានឃើញថាមានធ្មេញធំចំនួនជាង ២០ និងធ្មេញតូចៗចំនួនជាង ៥០ ហើយក្រុមគ្រូពេទ្យក៏បានធ្វើការវះដកធ្មេញចេញមកខ្លះដែរ៕

/

ដោយ៖ ម៉ូកាប្រភពពី៖ k14