កាលពីប៉ុន្មានជាង ១ ខែមុន បញ្ហាស្នេហាអំពិលអំពែកនោះគឺមាន ២ គូ ក្នុងនោះ គូទី ១ គឺរវាងនាងTaylor Swift និង Harry Style គូទី ២ នោះគឺរវាង Justin Bieber និង Selena Gomez ប៉ុន្តែមកដល់ពេលនេះគូស្នេហាអំពិលអំពែក គឺនៅសល់តែមួយគូប៉ុណ្ណោះគឺ Justin Bieber និង Selena Gomezដែលឃើញម្ដងនៅក្បែរគ្នា ម្ដងបែកគ្នា។/កាលពីពេលថ្មីៗនេះនាង Selena Gomez ត្រូវបានគេឃើញរាក់ទាក់ជាមួយនឹង Ronan Farrow ជាមេធាវីវ័យក្មេង ២៥ ឆ្នាំនិងជាទូតរបស់ UNICEF ទៀតផង នៅក្នុងភោជនីយដ្ឋានមួយ ដែលគេបានបង្ហោះរូបថតតាមរយៈទំព័រ ទ្វីតទ័រ របស់គេដោយមានរូបថតរបស់ Selena ព្យាយាមថើបគេទៀតផង។/ភ្លាមៗនោះ Justin ហាក់ដូចជាមានប្រតិកម្មចំពោះរូបថតនោះដោយបាន ទ្វីត ចេញនូវ Status មួយដែលសរសេរថា Be a king, treat a woman like a queen ហើយមានភ្ជាប់តំណរទៅកាន់រូបរបស់Ronan Farrow ទៀតផង។ តើគេអាចនឹងឃើញ Justin សាងសងជាមួយ Selena ដូចកាលពីប៉ុន្មានថ្ងៃមុនទៀតឬទេ ឬមួយក៏គេនឹងត្រូវបានឃើញ Selena Gomez ដើរជាមួយ Ronan Farrow ម្ដង?

ដោយ៖ ម៉ូកាប្រភពពី៖ K14