ចម្លែកៗ ៖ វីដេអូឆ្កែតឿ និងតោមួយក្បាល ពិតជាបង្កជាភាពភ្ញាក់ផ្អើល និងរន្ធត់ជាខ្លាំងនៅក្នុងប្រព័ន្ធអ៊ិនធើណេត ខណៈពេលដែលសត្វទាំងពីរក្បាលនេះ បានក្លាយជាមិត្តល្អនឹងគ្នាហើយថែមទាំង ចេះជួយគ្នាទៅវិញទៅមកថែមទៀតផងនោះគឺ ឆ្កែតឿមួយក្បាលនេះ បានជួយសម្អាតធ្មេញតោមួយក្បាលនោះ ដោយលិតមាត់របស់វា។

គួរបញ្ជាក់ផងដែរថា ឆ្កែតឿមួយក្បាលនេះ មានឈ្មោះ Milo រីឯ តោមួយក្បាលនោះវិញមានឈ្មោះ Bonedigger មានទម្ងន់ដល់ទៅ ២០០ គក ជាង ឯណោះ។ លើសពីនេះប្រភពសារព័ត៌មានដដែលបន្ថែមថា ពួកវាពិតជាមានភាពស្និទ្ធស្នាលនឹងគ្នាជាខ្លាំង ចាប់តាំងពីពួកគេបានស្គាល់គ្នា ខណៈ Bonedigger មានវ័យទើបតែ ៤ សប្តាហ៍មកម្ល៉េះ។
យ៉ាងណាមិញ បើយោងតាមសម្តី អ្នកនាំពាក្យមកពីសួនសត្វ Garold Wayne Zoo នារដ្ឋGarold Wayne Zoo សហរដ្ឋអាមេរិក លោក Joe Schreibvogel អះអាងអោយដឹងថា វាពិតជាមិនគួរអោយជឿ ខណៈពេលដែលពួកវា បានក្លាយជាមិត្តល្អនឹងគ្នា ក៏ព្រោះតែBonedigger គឺជាពពួកសត្វកំណាច និងស៊ីសាច់ជាអាហារ តែអ្វីដែលនឹងស្មានមិនដល់នោះ វាបានកើតឡើងទៅហើយ។ ខាងក្រោមនេះ ជាវីដេអូ តាមដានទស្សនាបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ spy