យប់មិញថ្ងៃទី ១០ កក្កដា ផលិតកម្ម Core Content Media (CCM) ដែលជាផលិតកម្មរបស់ក្រុមចំរៀងស្រី T-ara បានបង្ហោះវីដេអូមួយ ដែលធ្វើអោយពិភព Kpop មានការរង្គោះរង្គើសារជាថ្មី ។

/វីដេអូនោះ គឺជាវីដេអូរបស់សមាជិកក្រុម T-ara ឈ្មោះ Ahreum ប្រកាសអំពីការចាកចេញពីក្រុមT-ara ។ នាងបាននិយាយថា ហេតុផលដែលនាង ចាកចេញពីក្រុម T-ara គឺព្រោះតែនាងត្រូវទៅពង្រឹងមុខវិជ្ជាសិល្បៈរបស់នាង ។ តែនាងនឹងមិនចាកចេញពី KPOP ឡើយនាងនឹងត្រឡប់មកវិញក្នុងនាមជាអ្នកចំរៀងទោល ។ នៅក្នុងវីដេអូ នាងបានថ្លែងអំណរគុណដល់អ្នកគាំទ្រ របស់នាងនិងT-ara ទាំងអស់ ដែលបានជួយជ្រោមជ្រែងនាង តាំងតែពីនាងចូលក្រុម T-ara ដំបូងរហូតដល់ថ្ងៃនេះ ដែលនាងត្រូវចាកចេញ ។ នាងក៏សន្យាថា ពេលដែលនាងត្រឡប់មកវិញ នាងនឹងក្លាយជាមនុស្សមួយថ្មី ដែលល្អជាងនាងសព្វថ្ងៃរាប់ដង ។

/Ahreum ចូលជាសមាជិកក្រុម T-ara កាលពីខែកក្កដា ឆ្នាំមុនដែលបង្ហាញមុខដំបូងជាមួយបទ DayBy Day និងមានមុខនៅក្នុងក្រុម T-ara N-4 ផងដែរ ។ គួរបញ្ជាក់ផងដែរថា T-ara បានបែកបាក់សមាជិក ២ ដងរួចមកហើយ ដោយលើកទីមួយ ធ្វើអោយមុខមាត់របស់ក្រុម T-ara ធ្លាក់ចុះយ៉ាងគំហុក ដោយសារតែពាក្យចចាមអារ៉ាមជាច្រើន ទាក់ទងនិងពួកនាង មកដល់រឿងនេះមួយទៀតT-ara ប្រហែលជាត្រូវលេបថ្មលេបគ្រួស សារជាថ្មីម្តងទៀតហើយមើលទៅ ។ មកទល់ថ្ងៃនេះ T-araនៅសល់សមាជិក ៦ រូបដែលជាសមាជិកដំបូងរបស់ T-ara ៕

 

ដោយ ៖ លីលីប្រភព ៖ allkpop