នៅក្នុងពិធីបុណ្យសែនក្បាលទឹក របស់ជនជាតិចិនឆ្នាំនេះ គេកត់សម្គាល់ឃើញថា ក្រដាសប្រាក់ដែលមានតម្លៃរាប់សិបលានដុល្លារ បានកើនឡើងដល់រាប់ពាន់លានដុល្លារ ហើយនេះគឺដោយសារអតិផរណានៅឋាននរក។ទំនិញដែលលក់ដាច់បំផុតនៅក្នុងហាងលក់សម្ភារៈស្រោបពណ៌មាស នៅហុងកុង ឆ្នាំនេះ គឺជាប្រភេទក្រដាសប្រាក់ដែលមានតម្លៃ ១ពាន់លានដុល្លារ ដែលមាន ៨ពណ៌។ ក្រៅពីក្រដាសប្រាក់ ផ្ទះវីឡា រថយន្ដទំនើប សម្ភារៈសម្រាប់ដុតបញ្ជូនទៅកាន់ឋាននរក ក៏មានទាំងឧបករណ៍បច្ចេក​វិទ្យា ដូចជា iPhone និង iPad ផងដែរ។

/រូបទេវតាមួយអង្គត្រូវបានធ្វើឡើងអំពីក្រដាសប្រាក់ស្រោបពណ៌មាស

មុននេះ ប្រាក់សម្រាប់ “ចាយ” នៅឋាននរក របស់ចិន តែងជាក្រដាសប្រាក់ប្រភេទមានតម្លៃទាប ប៉ុន្ដែស្ថានភាពមានការផ្លាស់ប្ដូរ ក្នុងអំឡុងជាង ១០ឆ្នាំមកនេះ។ ប្រភេទក្រដាសប្រាក់នេះ បានកើនឡើងពីរាប់សិបលាន ដល់រាប់ពាន់លាន និងរហូតដល់រាប់សែនពាន់លាន។ បកស្រាយអំពីបញ្ហានេះ អ្នកវិភាគជាច្រើនឱ្យដឹងថា នេះគឺដោយសារថាអ្នកស្លាប់ក៏ចង់បង្ហាញពីភាពមានបាន ហើយកូនចៅរបស់អ្នកដែលបានបាត់បង់ជីវិត នៅតែជឿថា ញាតិការរបស់ខ្លួន ត្រូវការប្រាក់ច្រើនដើម្បីទិញផ្ទះ ទិញរថយន្ដ និងទិញឧបករណ៍បច្ចេកវិទ្យានៅឯឋានក្រោម។លោក Timothy Hau អ្នកជំនាញការសេដ្ឋកិច្ចនៃសកលវិទ្យាល័យហុងកុង ថ្លែងថា ៖ “យើងកំពុង​តែបានឃើញនូវបញ្ហាអតិផរណារបស់ឋាននរក។ អ្វីៗទាំងអស់ ហាក់ដូចនៅ Zimbabwe ”។

/ហាងលក់សម្ភារៈធ្វើបុណ្យនៅហុងកុង

អតិផរណានៅឋាននរក បានបង្ហាញយ៉ាងច្បាស់នូវអ្វីដែលបានកើតឡើងនាពេលបច្ចុប្បន្ន នៅឋានមនុស្ស។ ប៉ុន្មានឆ្នាំមកនេះ គេអាចកត់សម្គាល់ឃើញថា តម្លៃទំនិញគ្រប់មុខបានឡើងថ្លៃ ចំណែកសម្ភារៈស្រោបពណ៌មាស ដូចជាផ្ទះ រថយន្ដ ម៉ាស៊ីនត្រជាក់ សម្រាប់ផ្ញើទៅកាន់ឋាននរក គឺសុទ្ធសឹងតែធ្វើអំពីក្រដាស។width=397

ក្រដាស​ប្រាក់​ដែល​មាន​លេខ​សូន្យ​ដ៏​ច្រើន​ខ្ទង់​នេះ បញ្ជាក់​ពី​អតិផរណា នៅ​ឋាន​នរក

ទោះជាយ៉ាងនេះក្ដី ប្រជាជនមួយចំនួនរបស់ហុងកុង មិនយល់ស្របចំពោះទម្លាប់ដុតក្រដាសប្រាក់ ដើម្បីបញ្ជូនទៅកាន់ឋាននរកនោះទេ។ លោក Kenny Cheung អាយុ ៥០ឆ្នាំ ប្រធានក្រុមហ៊ុនសេវាកម្មរៀបចំពិធីបុណ្យសព្វ Cheung Kee ឱ្យដឹងថា លោកចូលចិត្តដុតទឹកតែទឹកដោះគោ និងសម្លៀកបំពាក់អឺរ៉ុប ដើម្បីបញ្ជូនទៅកាន់បុព្វការីជន ព្រោះរបស់ទាំងនេះ កាលពីនៅរស់ពួកគេមិនបានប្រើប្រាស់ ឬហូបចុក។ លោក Cheung Kee បន្ដថា ការដុតក្រដាសប្រាក់ច្រើន មិនមែនជាទម្លាប់ល្អនោះទេ៕

ដោយ ៖ តារាប្រភព ៖ WSJ/VE