បាត់មុខ G-Dragon មួយរយៈនឹកណាស់មែនទេ? គ្រប់គ្នារំពឹងសួរថាតើថ្ងៃណាដែល G-Dragonនឹងចេញបទចម្រៀងថ្មីរបស់ខ្លួននោះ? ការពិតណាស់តារាល្បីរូបនេះពិតជារវល់ព្រោះខ្លួនមានការងារជាច្រើនដែលត្រូវរៀបចំជាពិសេសគឺត្រូវគ្រប់គ្រងក្រុមតារាចម្រៀងថ្មីរបស់ YG ដែលនឹងមានចេញមុខក្នុងពេលឆាប់ៗនេះផងដែរ។/ប៉ុន្តែមកដល់ពេលនេះមិនបាច់រងចាំទៀតនោះទេ G-Dragon បានចេញផ្សាយបទចម្រៀងថ្មីរបស់គេដែលមានចំណងជើងថា CRAYON នរណាៗក៏បានដឹងដែរថា GD ប្រសិនបើប្រៀបធៀបទៅនោះគឺមិនខុសពី Lady Gaga ប៉ុន្មាននោះទេ ចំពោះការរៀបចំខ្លួនសម្ដែង ហើយបទចម្រៀងថ្មីនេះគឺត្រូវបានគេដាក់ចំណងជើងពីពាក្យថា CRAZY ON មកនៅត្រឹម CRAYON។ យើងទៅមើលបទថ្មីរបស់គេបន្តិចទៅមើល៕

ដោយ៖ ម៉ូកាប្រភពពី៖ Allkpop