ឪពុកម្នាក់និយាយជាមួយកូន ឪ- កូនឯងល្មមរកគូស្រករហើយ ឪពុកបានរកឃើញនារីម្នាក់ដែលសាកសមនឹងឯងហើយ ។ ក- កូនមិនទាន់ចង់រៀបការទេ រឿងខ្ញុំខ្ញុំគិតខ្លួនឯងបានហើយ ពុកមិនចាំបាច់រវល់ទេ។ ឪ- អឺ ពុកក៏មិនហ៊ានបង្ខំឯងដែល ប៉ុន្តែឯងគិតមើលសិនទៅនាងជាកូនស្រីរបស់លោក ប៊ីហ្គេតណា? ក- អញ្ចឹងស្រេចតែពុកទៅ។ 

/ឪពុកទៅចូលស្តីកូនស្រីលោក ប៊ីហ្គេត ឪ- លោកខ្ញុំរកកូនប្រសារអោយលោកបានហើយ ប- កូនខ្ញុំនៅក្មេងណាស់ ហើយនៅរៀនផង ខ្ញុំមិនទាន់អោយនាងមានប្តីទេ។ ឪ- លោកគិតមើលសិនទៅ កូនប្រុសគឺជាអនុប្រធាន World Bank ណា។ ប- អញ្ចឹងចាំខ្ញុំគិតមើលសិន។ គាត់ទៅជួបជាមួយប្រធាន World Bank ហើយនិយាយថា ឪ- ខ្ញុំគិតថាការិយាល័យរបស់លោកគួរតែជ្រើសរើសបុគ្គលិកបន្ថែមហើយ w- អូ! អត់ទេបុគ្គលិករបស់ខ្ញុំច្រើនគ្រប់គ្រាន់ហើយ ឪ- លោកគិតគិតសិនទៅគេជាកូនប្រសារលោកប៊ីហ្គេណា ឪ- ពិតជាគ្មានបញ្ហាទេមែនទេ? 

ដោយ៖ វណ្ណៈប្រភព៖ khmerjoke