សៀងហៃ៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា ក្នុងទីក្រុងសៀងហៃឯណ្ណោះវិញ ក្រុមការងារផ្នែកវិស្វកររបស់លោក Thomas និងមិត្ដភ័ក្ររបស់គាត់ផ្សែងទៀត ត្រូវបានសៀវភៅ Guinness World Record កាត់ត្រាទុកជាប្រតិ្ដសាស្រ្ដ ខណៈដែលក្រុមការងារគាត់ បានធ្វើនូវផ្លូវរទេះភ្លើងអំពីជ័រប្លាស្ទិក បានវែងបំផុតក្នុងពិភពលោក។

width=457

លោក​ Thomas បាននិយាយថា​ ផ្លូវរទេះភ្លើងនេះ ត្រូវបានសាងសង់ឡើងអស់រយៈពេលជាច្រើនខែ ដោយមានមនុស្សជាច្រើននាក់បានចូលរួម។ ជាមួយនឹងប្រវែងប្រមាណជា ២.៨៨៨គីឡូម៉ែត្រ ចំនួនជ័រប្លាស្ទិកចំនួន​ ១៣,៧៦៩ ដុំ វាត្រូវបានក្លាយទៅជាសម្មទ្ធិផលដ៏កម្រមួយ មុនបំណាច់ឆ្នាំ ២០១២នេះ។

width=457

width=457

ជាទីបញ្ចប់ គាត់ក៏បានអំណរគុណ ដល់ក្រុមការងារគាត់ ក៏ដូចជាមិត្ដភ័ក្រទាំងអស់ ដែលបានយកចិត្ដទុកដាក់ និងការចំណាយពេលដ៏មានតម្លៃ​ មកចូលរួមក្នុងបង្កើតសម្មទ្ធិផលរូមមួយនេះដើម្បីបានក្លាយទៅជាគុណប្រយោជន៍សម្រាប់ពិភពលោកបែបនេះ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ វត្ដីប្រភព៖ newsday