បុរស​ម្នាក់​បាន​ចូល​ទៅ​ក្នុង​ហាង​លក់​សត្វ​សេក មួយ​កន្លែង ពេល​នោះ​គាត់​បាន​សួរ​អ្នកលក់​សត្វ​សេក​នោះ​ថា៖ អ្នកទិញ៖ អ្នកលក់! តើ​សត្វ​សេក​នេះ វា​ចេះ​អ្វីខ្លះ? អ្នកលក់៖ វា​ចេះ​និយាយ​បី​ភាសា​លោក​, បើ​លោក​ទាញ​ជើង​ស្តាំ  វា​ចេះ​និយាយ​ភាសា​អង់គ្លេស , បើ​លោក​ទាញ​ជើង​ឆ្វេង   វា​ចេះ​និយាយ​ភាសា​បារាំង ,    បើ​ទាញ​ជើង​ទាំង​២​វា​ចេះ​និយាយ​ភាសា​ខ្មែរ​។

/អ្នកទិញ៖ អ​ញ្ផឹ​ង​ខ្ញុំ​សូម​សាកល្បង​វា​បន្តិចពេល​នោះ​បុរស​ជា​អ្នកទិញ​ក៏​ចាប់​ទាញ​ជើង​ស្តាំ​វា ពេល​នោះ​វា​និយាយ​ថា​Hello!, បន្ទាប់​មក​គាត់​ចាប់​ទាញ​ជើង​ឆ្វេង របស់​វា​ទៀត ពេល​នោះ​វា​និយាយ​ថា  ​Bonjour! ជា​ចុង​ក្រោយ​  គាត់​ចាប់​ទាញ​ជើង​ទាំង   ​២​របស់​វា ពេល​នោះ​ វា​និយាយ​ថា​ធ្លាក់​អញ​អា​ច្រ​វ៉ា​ក់​៕

ដោយ៖ ​វណ្ណៈប្រភព៖ khmerjoke