ថៃ ៖ នៅលើវេបសាយមួយដែលមានឈ្មោះថា Pantip អ្នកគាំទ្របានបញ្ចេញមតិដូចៗគ្នាថា ចង់ឃើញរឿងក្រោយៗដែលលោក Pope thanawat សម្តែង ចាប់ដៃគូជាមួយនិងកំពូលតារាស្រីនាង Kimmy Kimberly ។ 

តារាសម្តែងស្រីរូបនេះបានសារភាពថា ខ្លួនចង់រួមការងារជាមួយនិងគ្រប់ៗគ្នា ប៉ុន្តែអាស្រ័យទៅកាលវិភាគថា តើវាអំណោយផលឬអត់ ។ តួស្រីក្នុងរឿង ស្អប់ព្រោះស្រលាញ់ រូបនេះបានបន្ថែមទៀតថា នាងធ្លាប់បានចូលរួមព្រឹត្តិការណ៍ និងរូបថតជាមួយនិង លោក Pope thanawat ដែរ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

/

គួរបញ្ជាក់ឲ្យដឹងថា រឿងភាគថ្មីមួយរបស់តារាស្រីវ័យ ២៦ ឆ្នាំរូបនេះ ដែលមានចំណងជើងថា Dung Duang Hareutai បានថតចំនួន​១០ ភាគរួចមកហើយ ហើយរឿង Thong Aek Mor Yah Tah Chalong ថតទើបតែ ៣ ភាគប៉ុណ្ណោះ ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews