គេហទំព័ររបស់ចិន Qiqu បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានបង្ហោះរូប
ថតមួយដែលបង្ហាញពីនារីម្នាក់ មានកន្ទុយដូចសត្វជ្រូក។
រូបភាពនេះបានធ្វើអោយគេមានចំណាប់អារម្មណ៍ផ្សេងៗគ្នា។ អ្នកខ្លះនិយាយថា វាគ្រាន់តែជាការលេងសើចរបស់អ្នកមានជំនាញខាងកាត់តរូបភាពតែប៉ុណ្ណោះ។ ប៉ុន្ដែក៏មានអ្នកខ្លះយល់ថា វាគឺជាការពិត។ ទោះជាយ៉ាងណាក៏ដោយ រូបភាពនេះមិនទាន់ត្រូវបានគេទទួលស្គាល់ថាយ៉ាងណានោះទេ។យោងតាមការស្រាវជ្រាវមួយចំនួន មនុស្សដែលមានកន្ទុយ គឺជាជម្ងឺពីកំណើតកម្រនឹងកើតមាន។ ហើយវាកើតមានឡើងភាគច្រើនលើក្មេងប្រុស។ ការដុះកន្ទុយនេះ អាចមានផលមិន ល្អដល់សុខភាព ប៉ុន្ដែចំពោះមនុស្សមួយចំនួនគឺគ្រាន់តែពិបាកក្នុងការរស់នៅប៉ុណ្ណោះ។
មូលហេតុដែលនាំអោយដុះកន្ទុយនេះ នៅតែជាបញ្ហាត្រូវបានគេយកមកជជែក។ ការស្រាវជ្រាវខ្លះនិយាយថា វាកើតឡើងដោយសារការប្រែប្រួលនៃប្រព័ន្ធសរសៃប្រសាទ។ ចំណែកការស្រាវជ្រាវខ្លះទៀតនិយាយថា វាអាចកើតឡើងដោយតំណពូជ និងស្លាកស្នាមនៃដំណើរការវិវឌ្ឍ៕
រូបនារីដុះកន្ទុយនេះ អាចជាការកាត់តរូបភាព
Hunamam ជាកុមារដែលកើតមកមានកន្ទុយ កំពុងត្រូវបានអ្នកស្រុកគោរពដូចជាអ្នកតំណាងរបស់ Hindu
Vang Seo Chung ជនជាតិវៀតណាម
ឆន តុលា កើតមកក៏មានកន្ទុយ រស់នៅក្នុងតំបន់ ឈើកាច់ បាភ្នំ ខេត្តព្រៃវែង។
ដោយ ៖ សូរីយ៉ាប្រភព ៖ k14