រឿង គ្រាប់ពេជ្រ ជាភាពយន្តថ្មីមួយរបស់ខ្មែរយើង ដែលកំពុងតែត្រៀម ដាក់បញ្ចាំងស្វាគមន៍ទស្សនិកជន ក្នុងពេលឆាប់ៗនេះហើយ ។ កន្លងមកយើងធ្លាប់បានឃើញរួចមកហើយ ជាមួយនិងវីដេអូខ្លីៗ ដែលឈុតដកស្រង់ចេញពីក្នុងរឿងនេះ យកមកបង្ហាញទស្សនិកជន តែថ្ងៃនេះ គ្រាប់ពេជ្រ បានបញ្ចេញវីដេអូ Trailer ដែលធ្វើអោយយើង ដឹងសាច់រឿងកាន់តែច្បាស់ហើយ ។
បើតាមរយៈ Trailer យើងឃើញថា រឿងនេះបានិយាយអំពី ការប្លន់គ្រាប់ពេជ្រ ដែលមានតំលៃដល់ទៅ ៣ លានដុល្លារដែលចោរ មានមិត្តភក្តិជាប៉ូលិស ហើយបានដាច់ខ្សែចំណងជាមិត្តភក្តិ ដោយសារតែប្រាក់ ។ អ្វីដែលពិសេសទៀតនោះ យើងបានឃើញនាយក្រឹម ដែលតារាកំប្លែងដ៏ល្បីមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជាយើង ។
គ្រាប់ពេជ្រ នឹងស្វាគមន៍ទស្សនិកជន នៅក្នុងរោងភាពយន្ត ២ នៅថ្ងៃទី ២១ ខែវិច្ឆិកា ខាងមុខនេះហើយ ។ ដូចនេះក្នុងពេលរង់ចាំរឿងនេះ ទស្សនិកជនអញ្ជើញទៅទស្សនា ឈុតខ្លះក្នុងរឿងនេះបន្តិចទៅមើល ៕
ដោយ ៖ លីលីប្រភព ៖ youtube