ដោយមានធុរៈចាំបាច់ ត្រូវប្រាប់ដំណឹងដល់កូនប្រុស ដែលបម្រើការនៅភ្នំពេញ អោយដឹង តាសុខ ក៏លើកទូរស័ព្ទដែលទើបនឹងទិញ មកចុចលេខ រួចដាក់ផ្អឹបជាប់នឹងត្រចៀក ប្រហែលជាប៉ុន្មាននាទីក្រោយមក ស្រាប់តែលឺសំឡេងមនុស្សស្រី ឆ្លើយពីក្នុងទូរស័ព្ទ មកថាលេខទូរស័ព្ទរបស់អ្នក មិនអាចទាក់ទងបានទេ !
តាសុខ ភ្ញាក់ព្រីត រួចរអ៊ូថា៖យ៉ី!អាកូនចង្រៃ វាទិញទូរស័ព្ទ អោយអញទុកសម្រាប់ទាក់ទងវា បែរជាយក ទៅឱ្យស្រីកាន់ទៅវិញ!។ សំឡេងដដែលនោះ ឆ្លើយមកទៀត ។ តាសុខ គាត់ក៏តបទៅវិញថា៖អើ!អ៊ំស្តាប់បានហើយមីនាង ប៉ុន្តែជួយប្រាប់វាផងថា ឳវាចង់ជួប!៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke