ក្រោយពី១២ឆ្នាំដែលបានថែរក្សា ក្មេងស្រីNatasha Moraes De Andrade បានកាត់សក់ជាលើកដំបូងនិងបានលក់ប្រវែង១,៦ម៉ែត្រ ដើម្បីយកលុយទិញផ្ទះមួយខ្នងដែលក្រុមគ្រួសាររបស់នាងតែងស្រមៃចង់បានជាយូរមកហើយ។
ក្រោយពេលកាត់សក់ Natashaបានយំ។ ប៉ុន្តែឥឡូវនាងមានអារម្មណ៍រីករាយជាមួយនឹងឆាកជីវិតថ្មី។ក្មេងស្រីនេះរស់នៅក្នុងទីក្រុងក្រីក្រមួយឯRio de Janeiro (Brazil) ដែលពីមុនមិនដែលស្គាល់ឡើយនូវអ្វីដែលហៅថាការរីករាយចិត្តដូចបណ្តារក្មេងដ៏ទៃ ព្រោះរៀងរាល់សប្តាហ៍នាងបានប្រើពេលវេលាច្រើនដើម្បីកក់សក់ និងប្រើពេលអស់១ម៉ោងកន្លះដើម្បីសិតសក់។ បញ្ហានេះបានធ្វើអោយនាងក្លាយជាក្មេងស្រីដែលតែងតែរវល់និងហត់នឿយ។បច្ចុប្បន្ន ជាមួយសក់ប្រវែង៤០cm ជារៀងរាល់ថ្ងៃNatash ប្រើពេលតែប៉ុន្មាននាទីប៉ុណ្ណោះក្នុងការកក់សក់ ដែលធ្វើនាងមានភាពងាយស្រួលជាងមុន។ មិនតែប៉ុណ្ណោះ ពីមុនNatasha ត្រូវគេងក្នុងបន្ទប់ដ៏សែនតូចចង្អៀត ឥឡូវជាមួយចំនួនប្រាក់3.000 អឺរ៉ូ ដែលបានមកពីការលក់សក់ នាងអាចទិញបានផ្ទះមួយថ្មីនិងធំទូលាយជាងមុនសំរាប់គ្រួសាររបស់នាង៕

Natasha និងសក់ដ៏វែងរបស់ខ្លួនកាលពីមុន

ឆាកជីវិតរបស់Natasha មានការផ្លាស់ប្តូរច្រើនពេលកាត់សក់ខ្លី
ដោយ៖ និស្ស័យប្រភព៖ vnexpress