អាហារពេលព្រឹកគឺល្អសម្រាប់រដូវរងារ។ អ្នកដែលគិតទេថាអាហារពេលព្រឹកមានសារៈសំខាន់?ពិតណាស់អាហារពេលព្រឹកគឺមានសារៈសំខាន់ខ្លាំងជាពិសេសគឺសម្រាប់មនុស្សដែលរស់នៅប្រទេសដែលមានស៊ីតុណ្ហភាពទាបត្រជាក់។ ការបរិភោគអាហារពេលព្រឹកត្រឹមត្រូវតាមក្បួនគឺអាចជួយឱ្យទទួលបាននូវសុខភាពល្អ និងកំដៅខ្លួនថេរ។
១. គួរណាញុំាអាហារដែលក្ដៅៗ
អាហារពេលព្រឹកគួរណាតែក្ដៅៗ ទើបល្អ ព្រោះវាអាចជួយកំដៅខ្លួនរបស់អ្នកឱ្យឆាប់សុំាជាមួយនិងអាកាសធាតុត្រជាក់។
២. គួរណាញុំាអាហារដែលមិនមែនជារបស់កញ្ចប់
អាហារពេលព្រឹកគួរណាព្យាយាមកុំញុំានំកញ្ចប់ ឬអ្វីផ្សេងៗទៀតដែលភាសាអង់គ្លេសគេហៅថាJunk Food ព្រោះវាបណ្ដាលឱ្យមិនឆ្អែតហើយឆាប់ឡើងគីឡូ។
៣. គួរណាញុំាក្នុងបរិមាណឆ្អែត មិនហល់
កាលណាអ្នកញុំាអាហារពេលព្រឹកដល់ហល់វាបណ្ដាលឱ្យអ្នកខ្ជិលក្នុងការធ្វើការងារផ្សេងៗដូចនេះហើយគួរណាកុំញុំាឱ្យហល់ឱ្យសោះ៕

ដោយ៖ ផានិតប្រភពពី៖ K14