ចិន៖ តាមការអោយដឹងពីពត៌មាន ដេលីមែល កាលពីម្សិលមិញនេះថា នៅប្រទេសចិនឯណ្ណោះមានបាតុភូតរំហូតទឹក ដ៏ធំមួយបានធ្វើអោយមនុស្សម្នាទាំងអស់ មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។

width=457

ព្រឹត្ដិការដ៏ចម្លែកនេះ បានកើតឡើងនៅលើដងទន្លេ Hongze ក្នុងខេត្ដ Jiangsu ប្រទេសចិន។បើតាមការអោយដឹង ពីកម្មករនេសាទម្នាក់​ ដែលមានឈ្មោះថា Mingyou បានអោយដឹងថា​ ទឹកកួចដ៏ធំមួយនេះ បានកើតឡើងប្រហែលជាម៉ោង ១៧: ៣០ នាទីល្ងាច។ គាត់បានបន្ថែមថា​ វាហាក់បីដូចជាបំពង់ទុយយ៉ូដ៏ធំមួយ ចាក់ចុះពីលើមើឃអញ្ចឹង។

width=457

width=457

តាមការបកស្រាយរបស់អ្នកវិទ្យាសាស្រ្ដបានអោយដឹងថា បាតុភូតនេះកើតឡើងដោយសារតែស្រទាប់បរិយាកាសចុះត្រជាក់ កំនកទឹកលើផ្ទៃផែនដីឡើងក្ដៅ ពេលខ្យល់គួចទឹកឡើងទៅលើបរិយាកាស វាក៏ប៉ះជាមួយ ភាពត្រជាក់នៃបរិយាកាស ហើយបង្កើតបានបាតុភូតនេះឡើង។ក្រុមអ្នកវិទ្យាសាស្រ្ដបានបន្ថែមថា វាក៏អាចមានគ្រោះថ្នាក់ដល់មនុស្សផងដែរ បើសិនវាគួចចំមនុស្ស៕

ដោយ៖ នារីប្រភព៖ dailymail