តើអ្នកដឹងទេថាហេតុអ្វីបានជាគេតែងតែនិយាយពាក្យអបអរ ឬពាក្យក្លែមមុនពេលផឹកស្រា ឬភេសជ្ជៈផ្សេងៗ? ឧទាហរណ៍ដូចជាពាក្យ ​Cheer ជាដើមដែលជាភាសាអង់គ្លេសត្រូវបានគេពេញនិយមប្រើប្រាស់ក្នុងការជួបជុំផឹកស៊ីជាធម្មតា។ពាក្យថា Cheer នេះជាទូទៅគឺជាទម្លាប់ដែលគេតែងតែប្រើប្រាស់មុនពេលផឹកស្រា ឬភេសជ្ជៈផ្សេងៗ ដែលគេប្រើប្រាស់វា ដោយនិយាយឮៗ ខ្លាំងៗ ហើយមានការទង្គិចកែវផងដែរ។ ការធ្វើបែបនេះគឺគេ ជូនពរឱ្យទទួលបាននូវសុខភាពល្អ លុយកាក់ហូរចូល ជីវិតរុងរឿង សរុបមកគឺគេប្រើពាក្យថា Cheer នេះដើម្បីជូនពរគ្រប់សព្វបែបយ៉ាងតែម្ដង។តែយ៉ាងណាមិញនៅលោកខាងលិចក្នុងការផឹកស៊ីគេតែងតែមានលក្ខណៈត្រឹមត្រូវជានិច្ចដោយមានខ្លះតែងតែដាស់តឿនមិត្តរួមតុទៀតផង។ ជាមួយគ្នានេះមិនមានត្រឹមតែពាក្យថា Cheer នេះនោះទេនៅមានពាក្យជាច្រើនទៀតដែលគេប្រើប្រាស់ក្នុងការអបអរ និងជូនពរនាពេលផឹកស៊ីក្នុងនោះក៏មានពាក្យថា លើកដាច់ផងដែរ៕

/

ដោយ៖ ផានិតប្រភពពី៖ K14