នៅក្នុងភូមិមួយ មានយាយចាស់ម្នាក់ ចិញ្ចឹមសត្វឆ្មាពីបីក្បាល  ទុកគ្រាន់ចាប់កណ្តុរនៅពេលយប់។ គាត់ស្រលាញ់ឆ្មា របស់គាត់ណាស់។ ថ្ងៃមួយស្រាប់តែឆ្មារបស់គាត់ ឈឺខ្លាំងក៏ទៅហៅគ្រូព្រទ្យមកមើលឆ្មារបស់គាត់។

/

ក្រោយពីលោកគ្រូពេទ្យពិនិត្យរួចមក លោកគ្រូពេទ្យ បាននិយាយទៅកាន់លោកយាយថា៖ គ្រូពេទ្យ៖ សូមជួយអបអរសាទរលោកយាយ! ឆ្មារបស់លោកយាយមានទំងន់ហើយ! ឮដូចនោះលោកយាយ និយាយទាំងកំហឹងថា៖ ចុះអាប្រុសឈ្មោលណា  ធ្វើអោយឆ្មាអញផើមបែបនេះ? កំពុងជជែកគា្នស្រាប់តែមានឆ្មាឈ្មោលមួយក្បាលបានរត់កាត់មុខអ្នកទាំងពីរឃើញបែបនេះលោកគ្រូពេទ្យក៏លាន់មាត់ថា៖ គ្រូពេទ្យ៖ លោកយាយ! តិច! អាឆ្មាឈ្មោលមួយនោះ​ ទេដឹង? លោកយាយ៖ មិនមែនទេក្មួយ! អាឈ្មោលមួយហ្នឹងវាជាបងប្រុសបង្កើតរបស់វាទេតើ! គ្រូពេទ្យ៖ ខុសហើយលោកយាយ! សត្វវាមិនដែលគិតបងគិតប្អូនវាទេ! លោកយាយ៖ អ៊ីចឹងមែនអ្ហីក្មួយ !

ព័ត៌មានទាក់ទងនឹងសំណើចផ្សេងៗ៖

-សំណើច រឿង៖ ខ្ញុំទើបមកពីស្រែ!-សំណើច រឿង៖ ស្រីស្រស់ ដេញឡាន!-សំណើច រឿង៖ ប៉ូលិសបង្រ្កាប គ្រឿងញៀន-សំណើច រឿង៖ តើអ្នកណាខ្លះ ចង់ទៅឋានសួគ៌?-សំណើច រឿង៖ ហេតុអ្វី ស្រមោច មិនស៊ីស្ករ?

ដោយ៖ វណ្ណៈប្រភព៖ khmerjoke